ព័ត៌មាន

វេបសាយល្បីៗជាង 80% ទម្លាយនូវលទ្ធផលនៃការស្វែងរករបស់ជនរងគ្រោះទៅកាន់អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម (Advertiser)

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរកឃើញនូវវេបសាយល្បីៗចំនួន 8 នៅក្នុងចំនោម 10 វេបសាយដែលមាន  search bar ដែលទម្លាយនូវលទ្ធផលនៃការស្វែងរករបស់អ្នកប្រើប្រាស់ទៅកាន់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដូចជា Google ជាដើម។ វាក៏មានការទម្លាយនូវ privacy និងការបែកធ្លាយទិន្នន័យសម្ងាត់ជាច្រើនទៀតរបស់អ្នកប្រើប្រាស់ទៅកាន់ភាគីទី 3 នៅក្នុងគោលដៅដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬតាមដានទៅលើសកម្មភាពរបស់អ្នកប្រើប្រាស់នៅលើអនឡាញ។​

image

ទិន្នន័យនេះត្រូវបានចែករំលែកនៅក្នុងចំនោមសមាជិកជាច្រើននៅលើបណ្តាញ network ឬលក់ទៅកាន់អង្គភាពជាច្រើនទៀត។ ខណៈពេលដែលវេបសាយមួយចំនួនប្រហែលជាអាចប្រកាសនូវការអនុវត្តន៍នេះនៅក្នុងគោលនយោបាយ policy របស់អ្នកប្រើប្រាស់នោះ អ្នកប្រើប្រាស់ជាច្រើនប្រហែលជាមិនចាប់អារម្មណ៍នៅក្នុងការអាននោះទេ។

យ៉ាងណាមិញ វានៅមិនទាន់មានព័ត៌មានច្រើននោះទេថាអ្នកប្រើប្រាស់អាចធ្វើអ្វីបានទៅលើបញ្ហានេះក្រៅពីការចូលទៅកាន់  browsers របស់ពួកគេដើម្បីធ្វើការ block នូវ  third-party trackers ទាំងអស់ចេញពីវេបសាយដែលពួកគេបានធ្វើការទស្សនានោះ។ សម្រាប់ការស្វែងរកនៅក្នុង  privacy-centric engines ដូចជា DuckDuckGo ឬ Brave Search គឺអាចធ្វើការ block បាន៕