ព័ត៌មាន

FBI ព្រមានអំពីគម្រោងវិនិយោគរូបិយប័ណ្ណគ្រីបតូ Pig Butchering

ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ព្រមានពីការកើនឡើងនៃការបោកប្រាស់រូបិយប័ណ្ណគ្រីបតូ ‘ Butchering’ ដែលត្រូវបានប្រើដើម្បីលួចរូបិយប័ណ្ណគ្រីបតូចេញពីអ្នកវិនិយោគជាច្រើនដែលមិនមានការសង្ស័យទៅលើសកម្មភាពនេះ។ ការព្រមាននេះគឺចេញជាសេចក្តីជូនដំណឹងមួយចេញពីការិយាល័យ FBI Miami Field Office នៅក្នុងកិច្ចសហការជាមួយនឹងមជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (IC3)កាលពីម្សិលមិញនេះដើម្បីបង្កើនការយល់ដឹងអ្នកវិនិយោគរូបិយប័ណ្ណគ្រីបតូពាក់ព័ន្ធទៅនឹងការកើនឡើងនៃការបោកប្រាស់កាន់តែខ្លាំងនោះ។

image

Pig Butchering គឺជាវិធីសាស្រ្តបោកប្រាស់  social engineering scam តាមរយៈបណ្តាញសង្គម (social media) នៅក្នុងគំនិតតាមរយៈការបង្កើតនូវមិត្តភក្តិ ឬស្នេហានោះ។ ពេលខ្លះ ជនក្លែងបន្លំនេះក៏ក្លែងធ្វើជាមិត្តពិតប្រាកដនៃគោលដៅដែលពួកគេចង់បានផងដែរ។ សម្រាប់ជនរងគ្រោះដែលបានចូលទៅកាន់ dashboards វិនិយោគក្លែងក្លាយនេះនឹងមើលឃើញនូវប្រាក់ចំណេញយ៉ាងច្រើនដែលពួកគេគិតថាអាចនឹងទទួលបាននូវប្រាក់ចំនេញភ្លាមៗតែម្តង។

FBI ពន្យល់ថា “ជនរងគ្រោះជាច្រើនរាយការណ៍ពាក់ព័ន្ធទៅនឹងការផ្ទេរប្រាក់ទៅកាន់គណនីបរទេសជាច្រើន ឬការទិញនូវទឹកប្រាក់ជាច្រើនដែលចេញពីកាតធនាគារ។ ការប្រើប្រាស់នូវរូបិយប័ណ្ណគ្រីបតូ និងរូបិយប័ណ្ណគ្រីបតូ ATMs នេះគឺជាវិធីសាស្រ្តនៃការទូទាត់ប្រាក់។ យុទ្ធនាការនេះគឺមានការបោកប្រាស់ទឹកប្រាក់ដល់ទៅរាប់លានដុល្លារអាមេរិក។” ថ្មីៗនេះ Forbes ក៏រាយការណ៍ថា បុរសវ័យ ៥២ ឆ្នាំម្នាក់មកពីរដ្ឋ  San Francisco បានខាតបង់ទឹកប្រាក់ជាង 1 លានដុល្លារអាមេរិកពាក់ព័ន្ធទៅនឹងការបោកប្រាស់  Pig Butchering scam នេះដោយសារតែជនក្លែងបន្លំបានក្លែងខ្លួនធ្វើជាមិត្តរួមការងារចាស់របស់គាត់៕