ផលិតផល

Huawei Mate 50 Pro ស្មាតហ្វូនជំនាន់ថ្មីសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន flagship ថ្មីដែលមានឈ្មោះហៅថា Huawei Mate 50 Pro ។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងទីផ្សាររបស់ចិន និងទីផ្សារអន្តរជាតិផងដែរ។ ស្មាតហ្វូន Huawei Mate 50 Pro នេះមានពណ៌ទឹកប្រាក់ និងខ្មៅ ហើយវាក៏មានពណ៌ទឹកក្រូចជាមួយនឹងផ្នែកខាងក្រោយ Vegan Leather ដ៏ទាក់ទាញបំផុត។

 image

ស្មាតហ្វូននេះប្រើប្រាស់នូវស្បែក EMUI 13 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ​ HarmonyOS 3.0 ។ ស្មាតហ្វូន Huawei Mate 50 Pro នេះមានអេក្រង់ទំហំ 6.74-inch OLED ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate ការទ្រទ្រង់ពណ៌ដល់ទៅ 1 លាន និងកម្រិតភាពច្បាស់ 2616 x 1212 pixels ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8+ Gen 1 processor រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB / 512GB ។

ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ 50-megapixel primary RYYB sensor ដែលក្រុមហ៊ុននេះហៅថា “Ultra Aperture Camera” ជាមួយនឹង 13-megapixel ultrawide និង telephoto periscope zoom ដែលមាន 3.5x optical zoom និង 100x hybrid zoom ។ ស្មាតហ្វូន Huawei Mate 50 Pro នេះប្រើប្រាស់នូវ IP68 សម្រាប់ការពារការជ្រាបតឹក និងថាមពលថ្មទំហំ 4,700mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 66W SuperCharge fast charging និង 50W wireless charging ៕