IRS ព្រមានទៅកាន់ប្រជាជនអាមេរិកជាច្រើនអំពីការកើនឡើងនៃការវាយប្រហារ SMS phishing

សេវាកម្មចំណូលផ្ទៃក្នុង (IRS) បានព្រមានទៅកាន់ប្រជាជនអាមេរិកជាច្រើនអំពីការវាយប្រហារនៃ IRS-themed text message phishing ដែលមានគោលដៅក្នុងការលួចយកនូវព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

image

IRS ព្រមានថា “នៅក្នុងឆ្នាំ 2022 នេះ IRS បានរកឃើញនូវរបាយការណ៍ជាច្រើនពាក់ព័ន្ធទៅនឹង domains ដែលក្លែងបន្លំដើម្បីចែកចាយយុទ្ធនាការ MMS/SMS/text scams ដែលមានគោលដៅទៅលើអ្នកបង់ពន្ធជាច្រើន។ នៅក្នុងប៉ុន្មានខែថ្មីៗនេះ ជាពិសេសកាលពីប៉ុន្មានសប្តាហ៍មុននេះ វាមានកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារ  IRS-themed smishing ។”

សម្រាប់ scam texts ដែលមានគោលដៅវាយប្រហារទៅលើអ្នកបង់ពន្ធជាច្រើននៅក្នុងសហរដ្ឋអាមេរិកនោះគឺតាមរយៈ phishing landing pages ដែលត្រូវបានឌីស្សាញដើម្បីប្រមូលព័ត៌មានសម្ងាត់ជាច្រើនរបស់អ្នកប្រើប្រាស់។ អ្នកវាយប្រហារដែលស្ថិតនៅក្នុងពីក្រោយយុទ្ធនាការ phishing នេះគឺផ្តោតទៅលើការលួចយកនូវព័ត៌មាននៃការទូទាត់ប្រាក់៕

Leave a Reply

Your email address will not be published. Required fields are marked *