ព័ត៌មាន

Xiaomi MIJIA Air Purifier Ultra ម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមានស្រទាប់បន្សុទ្ធដល់ទៅ 7 ជាន់

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ថ្មីដែលមានឈ្មោះហៅថា MIJIA Air Purifier Ultra ដែលមានប្រព័ន្ធបន្សុទ្ធ 7-layer purification system ។ ម៉ាស៊ីនបន្សុទ្ធខ្យល់នេះមានភ្ជាប់ជាមួយនឹងអេក្រង់ឌីជីថលដែលមានកម្រិត Formaldehyde levelsហើយវាមានរូបរាងយ៉ាងស្រស់ស្អាតបំផុតក្នុងការប្រើប្រាស់។

 image

ម៉ាស៊ីន MIJIA full-effect air purifier Ultra នេះមានអេក្រង់កូល័រ 4.3-inch LCD ហើយវាមានបំពាក់នូវ air filter ដូចជា primary filter, durable filter, high-energy plasma field, carbon array, aldehyde filter, UV module និង self-cleaning filter ។ ប្រព័ន្ធ 7-layer purification system ធ្វើការធានាថាការបន្សុទ្ធខ្យល់គឺល្អបំផុតនៅក្នុងការប្រតិបត្តិជាមួយនឹងម៉ាស៊ីននេះ។ MIJIA air purifier Ultra នេះអាចកម្ចាត់មេរោគបានដល់ទៅ 99.99% ៕