ផលិតផល

Heybike Tyson Folding e-Bike កង់អគ្គិសនីឆ្លាតវៃជាមួយនឹងម៉ូទ័រ 750W

ថ្មីៗនេះ កង់អគ្គិសនី Heybike Tyson folding e-bike ដែលផលិតឡើងចេញពីម៉ាញេស្យូមត្រូវបានប្រកាសបង្ហាញខ្លួនជាផ្លូវការ។ តាមការបញ្ជាក់របស់ក្រុមហ៊ុនអោយបានដឹងថា Tyson e-bike នេះគឺឌីស្សាញឡើងសម្រាប់អ្នកដែលចូលចិត្តកីឡា និងបទពិសោធន៍នៃការធ្វើដំណើរកាន់តែមានភាពងាយស្រួល។ កង់អគ្គិសនីនេះអាចធ្វើការបត់បាន ហើយវាបំពាក់នូវម៉ូទ័រដែលមានកម្លាំង 750W ថែមទៀត។

កង់អគ្គិសនីនេះមានថាមពលថ្ម  48V 15Ah ជាមួយនឹងកម្លាំង 720Wh  ដែលអាចអោយកង់នេះអាចធ្វើដំណើរបានដល់ទៅ 88km ។ កង់នេះមានទម្ងន់ 35 គីឡូក្រាម។ ល្បឿនរបស់វាគឺដល់ទៅ 45km/h ។ គួរបញ្ជាក់ផងដែរថា  Tyson e-bike នេះអាចផ្ទុកបានទម្ងន់ដល់ទៅ 55kg នៅផ្នែកខាងក្រោយផងដែរ៕