ផលិតផល

LG Breeze Smart Sleep Care Solution ឧបករណ៍ជំនួយការគេងដ៏ឆ្លាតវៃ

ក្រុមហ៊ុនបច្ចេកវិទ្យា LG Electronics ទើបតែប្រកាសបង្ហាញនូវដំណោះស្រាយសម្រាប់ការគេងដ៏ឆ្លាតវៃថ្មីជាមួយនឹងផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា  Breeze ។ នៅក្នុងការអភិវឌ្ឍដោយក្រុមហ៊ុន  SleepWave Company និងប្រកាសបង្ហាញដោយ CIC (Company in Company) របស់ក្រុមហ៊ុន LG នោះ ឧបករណ៍ Breeze នេះគឺមានកាសស្តាប់ wireless និងកម្មវិធី App សម្រាប់គ្រប់គ្រង។

សម្រាប់កាសស្តាប់នេះគឺឌីស្សាញឡើងជាមួយនឹងបច្ចេកវិទ្យា  brainwave-detection technology ដើម្បីធ្វើអោយអ្នកប្រើប្រាស់គេងលក់បានស្រួល និងពង្រឹងទៅលើគុណភាពនៃការគេងរបស់ពួកគេ។ កាសស្តាប់នេះមានការឌីស្សាញរូបរាងយ៉ាងទាន់សម័យសក្តិសមទៅនឹងត្រចៀក ហើយវាមានបច្ចេកវិទ្យា UV nanotechnology ដែលធ្វើអោយវានៅស្អាតជានិច្ច។ នៅលើឧបករណ៍ Breeze នេះក៏អាចធ្វើការ sync ជាមួយនឹងចម្រៀងនៅលើ YouTube ឬចេញពី music របស់អ្នកផងដែរ។

បន្ថែមពីនេះទៀតនោះ នៅក្នុងកម្មវិធី app នេះអាចធ្វើការវិភាគទៅលើទិន្នន័យនៃការគេងរបស់អ្នកប្រើប្រាស់ និងផ្តល់នូវយោបល់ពាក់ព័ន្ធទៅនឹងការគេងប្រកបដោយផាសុកភាពថែមទៀត។ សរុបមក គោលដៅរបស់ឧបករណ៍​ Breeze នេះគឺផ្តល់អោយអ្នកប្រើប្រាស់អាចគេងបានស្កប់ស្កល់ជាងមុន និងការភ្ញាក់មកស្រស់ស្រាយដោយសារតែការការបញ្ចូលគ្នានៃ brainwave-tuned sounds និង sleep care recommendations សម្រាប់អ្នកប្រើប្រាស់៕