ផលិតផល

Honor Disney Portable Bluetooth Speaker ឧបករណ៍បំពងសំឡេងឆ្លាតវៃរូបរាងយ៉ាងទាន់សម័យ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor ទើបតែប្រកាសបង្ហាញនូវឧបករណ៍បំពងសំឡេងឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា Honor Disney Portable Bluetooth Speaker ។ សម្រាប់ Honor Disney Portable Bluetooth Speaker នេះប្រើប្រាស់នូវ 5W high-power output ជាមួយនឹង  43mm diameter speaker unit ជាមួយនឹងសំឡេងច្បាស់ក្នុងការប្រើប្រាស់។

បន្ថែមពីនេះទៀតនោះ វាក៏អាចបញ្ជាតាមសំឡេងបានផងដែរ (voice commands) ដើម្បីធ្វើការឡើងចុះទៅលើសំឡេង ការបញ្ឈប់ចម្រៀង ឬសកម្មភាពជាច្រើនទៀត។  Disney portable Bluetooth speaker នេះមានថាមពលថ្មទំហំ 1000mAh ដែលអាចប្រើប្រាស់បាន ១០ ម៉ោង និងសាកថ្មតាមរយៈ USB-C port ។ វាក៏អាចបញ្ជាតាមរយៈកម្មវិធី Honor Smart Space app ផងដែរ។ ឧបករណ៍បំពងសំឡេងថ្មីនេះក៏មានប៊ូតុងជាច្រើនសម្រាប់ចុចបញ្ជា និង  IP67 សម្រាប់ការពារទឹក និងធូលីផងដែរ។ វាមានច្រើនពណ៌សម្រាប់ជ្រើសរើសគឺ  Charm Red, Magic Night Black, Wizard Green និង Mint Blue ៕