ផលិតផល

Palm Reading iReader Smart Air Pro e-Paper Book អ្នកឯកទេសក្នុងការអានសៀវភៅដ៏ឆ្លាតវៃ

នៅទីបំផុត ឧបករណ៍ Palm Reading iReader Smart Air Pro e-note បានប្រកាសបង្ហាញខ្លួនជាផ្លូវការ ហើយវាមានអេក្រង់ 8-inch 300 PPI ink ។ វាមានការពង្រឹងទៅលើល្បឿនក្នុងការប្រើប្រាស់និងការប្រើប្រាស់នូវទំហំ Storage ធំជាងមុនផងដែរ។ Smart Air Pro e-note នេះទ្រទ្រង់នូវ Bluetooth 5.1 connectivity រហូតដល់កាស wireless ។ វាមានថាមពលថ្មទំហំ 2,400mAh ដែលអាចប្រើប្រាស់បានដល់ទៅ 75 ម៉ោង។

ប្រសិនបើទុកនៅក្នុង standby mode គឺបានដល់ទៅ 45 ថ្ងៃ។ Palm Reading នេះគឺមានបន្ទះឈីប 2GHz quad-core CPU, 2GB RAM និង  128GB ។ វាក៏មានការបង្កើនទៅលើល្បឿន  refresh rate និង contrast ratio ដែលប្រសើរជាងមុនផងដែរ។  iReader Smart Air Pro នេះត្រូវបានឌីស្សាញឡើងសម្រាប់មើលសៀវភៅ និងកត់ត្រានៅលើឯកសារ​ PDF Files ផងដែរ។ Smart Air Pro នេះទ្រទ្រង់នូវ 4,096 levels នៃការចុចទៅលើ stylus ។  Smart Air Pro នេះមានកម្រាស់ 6.3mm និងទម្ងន់ 225g ៕