ផលិតផល

Asus Vivobook 13 Slate OLED 2-in-1 ថេប្លេតជំនាន់ថ្មីសមត្ថភាពខ្ពស់កាន់តែអស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុន Asus ទើបតែប្រកាសបង្ហាញនូវថេប្លេត Vivobook 13 Slate 2-in-1 convertible notebook ដែលមានអេក្រង់ OLED និងទ្រទ្រង់នូវប៊ិចថែមទៀត។ ថេប្លេតនេះប្រើប្រាស់នូវបន្ទះឈីប  Intel N200 ជាមួយនឹង Intel Core i3-N300 processorsចុងក្រោយបំផុតរបស់ក្រុមហ៊ុន Intel ។ ថេប្លេតនេះប្រើប្រាស់នូវរ៉េមទំហំ 8GB និងម៉េមូរីទំហំ 512GB PCIe 3.0 NVMe SSD ។​

បន្ថែមពីនេះទៀតនោះ វាក៏មានបំពាក់នូវ microSD card reader ផងដែរ។ ថេប្លេតនេះមានអេក្រង់ទំហំ 13.3-inch OLED  ជាមួយនឹងកម្រិតភាពច្បាស់ FHD, 60Hz refresh rate, 16:9 aspect ratio និង  266Hz touch sampling rate ។ ថេប្លេតនេះមានកម្រិតពន្លឺ​550 nits និងទ្រទ្រង់នូវ Dolby Vision HDR និង 100% DCI-P3 color gamut ។ វាក៏ទ្រទ្រង់ទៅលើ  ASUS Pen 2.0 Stylus ផងដែរ។

Vivobook 13 នេះបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 និង detachable keyboard ផងដែរ។ វាមានកាមេរ៉ាទំហំ 13MP នៅខាងក្រោយ និងកាមេរ៉ា 5MP នៅខាងមុខ រួមជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃសម្រាប់បន្ថែមនូវសុវត្ថិភាពថែមទៀត។ ថេប្លេតនេះមានថាមពលថ្ម 50WHr  ដែលទ្រទ្រង់នូវ  65W fast chargingហើយប្រព័ន្ធសំឡេងរបស់វាគឺ Dolby Atmos ។​ថេប្លេតនេះមានរន្ធដោត  2 USB-C 3.2 Gen 2 ports និង audio jack ផងដែរ៕