ផលិតផល

Oppo Enco Air 3 កាសស្តាប់ជំនាន់ថ្មីបំពាក់នូវ 13.4mm Drivers, Bluetooth 5.3

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Enco Air 3 ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះគឺមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេះផងដែរ ប៉ុន្តែវាក៏មានការ upgrade ទៅលើមុខងារជាច្រើនរបស់វាផងដែរ។ កាសស្តាប់នេះបំពាក់នូវ 13.4mm audio drivers ហើយវាក៏មាន Cadence HiFi5 DSP (Digital Signal Processor) ដែលផ្តល់នូវសំឡេងលឺច្បាស់នៅក្នុងពេលខលជាដើម។

កាសស្តាប់ Enco Air 3 នេះទ្រទ្រង់ទៅលើ  Oppo Live Audio ដែលផ្តល់នូវសំឡេងច្បាស់កាន់តែអស្ចារ្យ។ វាក៏មាន latency mode និងប្រព័ន្ធ  Bluetooth version 5.3 ជាពិសេសវាអាចភ្ជាប់បានឧបករណ៍ ២ នៅក្នុងពេលតែមួយថែមទៀត។ Oppo Enco Air 3 នេះអាចប្រើប្រាស់បាន ២៥ ម៉ោង ហើយការសាកថ្ម ១០ នាទីគឺស្តាប់តន្រ្តីបានដល់ទៅ ២ ម៉ោង។ បន្ថែមពីនេះទៀតនោះ វាក៏ទ្រទ្រង់ទៅលើ Google Fast Pair, IP54 និង DNN noise cancellation ថែមទៀត។ កាសស្តាប់ថ្មីនេះមានតម្លៃ $36៕