សុវត្ថិភាព

ក្រុមហ៊ុន ISP ធំបំផុតរបស់ប្រទេសរុស្សីនិយាយថា ការវាយប្រហារ DDoS បំបែកកំណត់ត្រាឆ្នាំ 2022

ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដ៏ធំបំផុតរបស់ប្រទេសរុស្សី Rostelecom និយាយថា សម្រាប់ឆ្នាំ 2022 នេះគឺជាឆ្នាំដែលបំបែកកំណត់ត្រាទៅលើការវាយប្រហារ Distributed denial of service attacks (DDoS) ដែលមានគោលដៅវាយប្រហារទៅលើស្ថាប័នជាច្រើននៅក្នុងប្រទេសរុស្សី។ ការវាយប្រហារ DDoS គឺជាការវាយប្រហារសាយប័រដែលធ្វើអោយគាំងទៅលើវេបសាយ ឬសេវាកម្មតាមរយៈការបញ្ចូននូវ requests ច្រើនដែល server មិនអាចទទួលបាននូវការតភ្ជាប់ទាំងនោះហើយសេវាកម្មនេះក៏ក្លាយជា unresponsive ។

ក្រុមហេគឃ័របានប្រើប្រាស់នូវការវាយប្រហារ DDoS attacks ទៅលើទ្វេភាគីនៃជម្លោះអ៊ុយក្រែន-រុស្សីដើម្បីរំខានទៅលើសេវាកម្មសំខាន់ៗដើម្បីជាការសងសឹកសម្រាប់សកម្មភាពនៃសង្គ្រាមដែលកំពុងតែបន្តនេះ។ ក្រុមហ៊ុន Rostelecom និយាយថា ក្រុមអ្នកជំនាញរបស់ខ្លួនរកឃើញនូវការវាយប្រហារទៅលើវេបជាង 21.5 លានដងទៅលើស្ថាប័នជាច្រើនរបស់រុស្សីដែលមានចំនួនដល់ទៅ 600 ដែលក្នុងនោះមានវិស័យទូរគមនាគមន៍ លក់រាយ ហិរញ្ញវត្ថុ និងសាធារណៈជាដើម។

ការវាយប្រហារ DDoS attack ដ៏ខ្លាំងក្លាបំផុតដែលក្រុមហ៊ុន Rostelecom រកឃើញនោះគឺ 760 GB/sec ដែលវាកើនឡើងទ្វេដងបើធៀបទៅនឹងការវាយប្រហារកាលពីឆ្នាំមុននេះ ហើយវាគឺជាការវាយប្រហារ DDoS ដែលមានរយៈពេលយូរបំផុតដែលជិតដល់ 3 ខែ។ ការវាយប្រហារច្រើនបំផុតនៅក្នុងឆ្នាំ 2022 នេះគឺនៅក្នុងទីក្រុង Moscow ដែលនៅទីនេះគឺមានក្រុមហ៊ុនធំៗជាច្រើនរបស់រុស្សីស្ថិតនៅ។ ក្រុមហ៊ុន Rostelecomនិយាយថា ខ្លួនរកឃើញនូវការប៉ុនប៉ងវាយប្រហារចំនួន 500,000 DDoS ទៅលើក្រុមហ៊ុនជាច្រើននៅក្នុងទីក្រុងនេះ។ សម្រាប់ការវាយប្រហារទាំងនេះគឺចេញពី IP addresses របស់សហរដ្ឋអាមេរិកហើយគោលដៅគឺទៅលើវិស័យធនាគារ។ វាក៏មានការវាយប្រហារទៅលើធនាគារធំបំផុតរបស់រុស្សីគឺ Sberbank ជាមួយនឹង DDoS ដែលមានល្បឿនដល់ទៅ 450 GB/sec កាលពីខែឧសភាឆ្នាំ 2022។

នៅក្នុងខែឧសភា ឆ្នាំ 2022 នេះ IT Army ប្រកាសថា ខ្លួនក៏រំខានដោយការវាយប្រហារ DDoS នេះផងដែរ។ នៅក្នុងការវាយប្រហារជាច្រើនទៀតនៅតែបន្តចាប់ពីខែកក្កដាដល់ខែធ្នូឆ្នាំ 2022 នេះ ប៉ុន្តែវាក៏មានការទាបជាងនៅក្នុងត្រីមាសទី 2 ឆ្នាំ 2022 ។ ក្រុមហ៊ុន ISP របស់រុស្សីនេះនិយាយថា ការវាយប្រហារទាំងនេះគឺកាន់តែមានភាពស្មុគស្មាញ និងចំគោលដៅ។ នៅក្នុងខែធ្នូ ឆ្នាំ 2022 នេះ វាក៏មានការវាយប្រហារទៅលើស្ថាប័នហិរញ្ញវត្ថុធំបំផុតទី 2 របស់រុស្សីនោះគឺ VTB Bank ដែលធ្វើអោយ mobile Apps និងវេបសាយរបស់ក្រុមហ៊ុននេះស្ថិតនៅក្នុងភាព offline អស់រយៈពេលជាច្រើនថ្ងៃផងដែរ៕