សុវត្ថិភាព

អ្នកអភិវឌ្ឍកម្មវិធី RAT ត្រូវចាប់ខ្លួនដោយសារតែចម្លងមេរោគ malware ទៅកាន់កុំព្យូទ័រជាង 10,000 គ្រឿង

ប៉ូលិសសាយប័ររបស់ប្រទេសអ៊ុយក្រែនទើបតែចាប់ខ្លួនអ្នកអភិវឌ្ឍកម្មវិធី remote access trojan (RAT) malware  ដែលបានចម្លងមេរោគ malware តាមរយៈកម្មវិធីហ្គេមជាច្រើនទៅកាន់កុំព្យូទ័រជាង 10,000 គ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bleepingcomputer នៅថ្ងៃ សុក្រ ទី ១៧ ខែមីនា ឆ្នាំ ២០២៣។

នៅក្នុងការប្រកាសរបស់ប៉ូលិសសាយប័របញ្ជាក់ថា “ជនល្មើសវ័យ ២៥ ឆ្នាំនេះត្រូវបានចាប់ខ្លួនដោយនាយកដ្ឋានឧក្រិដ្ឋកម្មអ៊ីនធឺណិត (Khmelnychchyna Cybercrime Department) សហការជាមួយនឹងប៉ូលិសក្នុងតំបន់ និង SBU ។ បុរសម្នាក់នេះបានអភិវឌ្ឍទៅលើកម្មវិធី software មេរោគដាក់ទៅក្នុងហ្គេមជាច្រើន។”

នៅក្នុងអំឡុងពេលនៃការចាប់ខ្លួនអ្នកវាយប្រហារនេះ គាត់បានចូលទៅកាន់កុំព្យូទ័រចំនួន 600 គ្រឿង ហើយគាត់អាចធ្វើការដោនឡូតទៅលើ File ការលួចទិន្នន័យសម្ងាត់ ការដាក់មេរោគបញ្ចូល ការតម្លើង ឬលុបកម្មវិធី (programs) ការថតរូបភាពនៅលើអេក្រង់ និងការលួចថតសំឡេង ឬវីដេអូចេញពី microphones / កាមេរ៉ារបស់កុំព្យូទ័របានថែមទៀត។ គួរបញ្ជាក់ផងដែរថា បុរសនេះអាចនឹងដាក់ពន្ធនាគាររយៈពេល 15 ឆ្នាំនេះបើតាមច្បាប់ឧក្រិដ្ឋកម្មមាត្រាទី ៣៦១ របស់ប្រទេសអ៊ុយក្រែន៕