សុវត្ថិភាព

មេរោគថ្មី ‘Hook’ Android malware អនុញ្ញាតអោយហេគឃ័រអាចគ្រប់គ្រងទៅលើស្មាតហ្វូនរបស់អ្នកពីចម្ងាយ

មេរោគថ្មី​ Android malware ដែលមានឈ្មោះហៅថា  ‘Hook’ កំពុងតែត្រូវបានដាក់លក់ដោយក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតដែលមេរោគនេះមានសមត្ថភាពក្នុងការគ្រប់គ្រងទៅលើឧបករណ៍ស្មាតហ្វូនបានជាទម្រង់ real-time ដោយប្រើប្រាស់នូវ VNC (virtual network computing) ។ មេរោគ malware នេះគឺមានទម្រង់ដូចទៅនឹងមេរោគ Ermac ដែលវាជា Android banking trojan ដែលដាក់លក់នៅក្នុងតម្លៃ  $5,000 ក្នុងមួយខែ។​

មេរោគនេះមានសមត្ថភាពជួយអោយក្រុមហេគឃ័រអាចលួចព័ត៌មានសម្ងាត់ចេញពីកម្មវិធី banking និង  crypto apps ជាង 467 តាមរយៈទំព័រ login pages របស់វា។ ខណៈពេលដែលអ្នកបង្កើតមេរោគ Hook អះអាងថា មេរោគ malware នេះគឺសរសេរចេញពីភាសា scratch ក៏ដោយនោះ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន ThreatFabric បញ្ជាក់ថា មេរោគ Hook និង Ermac គឺមានទម្រង់នៃការវាយប្រហារប្រហាក់ប្រហែលគ្នា។

គោលដៅនៃការវាយប្រហាររបស់មេរោគ Hook នេះគឺប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើននៅក្នុងសហរដ្ឋាមេរិក អេស្ប៉ាញ អូស្រា្តលី ប៉ូឡូញ កាណាដា តួរគី ចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងព័រទុយហ្គាល់។ នៅក្នុងពេលនេះ មេរោគ Hook គឹចែកចាយនៅក្នុងទម្រង់ជា Google Chrome APK នៅក្នុងកញ្ចប់ package ឈ្មោះហៅថា “com.lojibiwawajinu.guna,” “com.damariwonomiwi.docebi,” “com.damariwonomiwi.docebi,” និង “com.yecomevusaso.pisifo” ។ ដើម្បីជៀសវាងនូវការវាយប្រហារនៃមេរោគ Android malware នេះ អ្នកត្រូវតម្លើងនូវ Apps ចេញពី Google Play Store តែប៉ុណ្ណោះ៕