សុវត្ថិភាព

ស្ថាប័ន ICO អំពាវនាវអោយក្រុមហ៊ុនបណ្តាញសង្គម (Social Media) ធ្វើការការពារទិន្នន័យអ្នកប្រើប្រាស់ពីការលួចប្រមូល

ការិយាល័យស្នងការព័ត៌មានរបស់ចក្រភពអង់គ្លេស (ICO) បានចេញនូវសេចក្តីថ្លែងការណ៍មួយអំពាវនាវអោយក្រុមហ៊ុនបណ្តាញសង្គម (social media platforms) បង្កើននូវការការពារទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់ពីការលួចប្រមូលទិន្ន័យ។ បច្ចុប្បន្ននេះ ការលួចប្រមូលទិន្នន័យ (Data scraping) គឺជាដំណើរការមួយនៃការទាញនូវទិន្នន័យសាធារណៈចេញពីវេបសាយជាច្រើនតាមរយៈការប្រើបា្រស់នូវ tools ស្វ័យប្រវត្តិជាច្រើនដូចជា Bots នៅពេលដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើ platform បណ្តាញសង្គមនោះ។

ទោះបីជាព័ត៌មានដែលបង្ហោះនោះគឺជាសាធារណៈក៏ដោយ ប្រសិនបើវាមានការបញ្ចូលនូវទិន្នន័យឯកជន ឬទិន្នន័យចេញពីប្រភពជាច្រើនទៀតនោះ ក្រុមហេគឃ័រអាចប្រើប្រាស់នូវទិន្នន័យទាំងនេះដើម្បីចាប់ផ្តើមការវាយប្រហារ ឬការលួចនូវអត្តសញ្ញាណ (identity fraud) ហើយក្រុមអ្នកលួចទិន្នន័យទាំងនេះអាចបង្កើតនូវ user profiles ដែលមានទម្រង់លម្អិតបានដូចទៅនឹងម្ចាស់គណនីដើមថែមទៀត។

បញ្ហានេះត្រូវបានលើកឡើងជាច្រើនលើកមកហើយនៅក្នុងមួយរយៈពេលនេះដែលមានការក្លែងបន្លំនូវ user profiles នៅលើបណ្តាញសង្គម social media platforms ជាច្រើនដែលក្នុងនោះមាន Facebook, LinkedIn និង TikTok ។ នៅក្នុងសេចក្តីប្រកាសរួមគ្នាមួយលើកឡើងថាព័ត៌មានសាធារណៈ ឬព័ត៌មានដែលអាចទាញយកបាននេះគួរតែស្ថិតនៅក្រោមច្បាប់នៃការការពារទិន្នន័យ និងឯកជនភាព ហើយក្រុមហ៊ុនទាំងនេះត្រូវមានតួនាទីក្នុងការពារវាតាមរយៈការអនុវត្តន៍នូវវិធានការជាច្រើនដើម្បីការពារការប្រមូលទិន្នន័យនេះ។

ស្ថាប័ន ICO ក៏បានរំលឹកអ្នកប្រើប្រាស់នៅលើបណ្តាញសង្គម (social media platforms) ថាវាពិតជាគ្មានសុវត្ថិភាព 100% នោះទេប្រឆាំងទៅនឹងការប្រមូលទិន្នន័យ ហើយវាពិតជាសំខាន់ណាស់ដែលអ្នកប្រើប្រាស់ទាំងនោះត្រូវការពារទិន្នន័យរបស់ពួកគេតាមរយៈការកំណត់នូវចំនួនទិន្នន័យដែលពួកគេចង់បង្ហាញនៅលើអនឡាញ។ អ្នកប្រើប្រាស់គួរតែអានលម្អិតទៅលើគោលការណ៍ឯកជនភាពនៅលើ platforms អនឡាញទាំងនេះដើម្បីអោយពួកគេអាចដឹងអំពីហានិភ័យ និងការកំណត់ទៅលើ privacy settings នៅលើវេបសាយទាំងនេះដើម្បីកាត់បន្ថយនូវការបែកធ្លាយទិន្នន័យជាសាធារណៈតាមតែអាចធ្វើទៅបាន។ គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសនេះគឺជាកិច្ចសហការរួមគ្នាដោយអាជ្ញាធរការពារទិន្នន័យនៅក្នុងចក្រភពអង់គ្លេស​ កាណាដា អូស្រា្តលី ហុងកុង ចិន នូវែលសាឡង់ ន័រវែស ស្វីស កូឡុំប៊ី ម៉ារ៉ុក អាស្សង់ទីន និងម៉ិកស៊ីកូ៕