ផលិតផល

Xiaomi Wrist ECG Blood Pressure Recorder ឧបករណ៍វាស់សម្ពាធឈាមឆ្លាតវៃ

ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវឧបករណ៍ឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា Xiaomi Wrist ECG & Blood Pressure Recorder ដែលអាចតាមដានបានយ៉ាងត្រឹមត្រូវទៅលើសម្ពាធឈាម និងការធ្លាក់ចុះនៃសម្ពាធឈាមផងដែរ។ Xiaomi Wrist ECG & Blood Pressure Recorder នេះមានការឌីស្សាញរូបរាងយ៉ាងទាន់សម័យ ជាមួយនឹងកម្រិតអេក្រង់ 1.43-inch AMOLED ជាមួយនឹងគែម bezel លោហធាតុថែមទៀត។

តួខ្លួនរបស់វាគឺអាលុយមីញ៉ូម ហើយវាក៏មាន shortcut key ក្នុងការវាស់ទៅលើសម្ពាធឈាមបានលឿនថែមទៀត។ ឧបករណ៍នេះប្រើប្រាស់នូវ 6-axis inertial sensor និងទ្រទ្រង់ទៅលើ Xiao AI, NFC, Bluetooth calling និងប្រើប្រាស់ថាមពលថ្មបានដល់ទៅ 9 ថ្ងៃ។ ឧបករណ៍ Xiaomi Wrist ECG & Blood Pressure Recorder នេះបំពាក់នូវ IP68 ហើយវាមានតម្លៃ ~$273