ព័ត៌មាន

ឧក្រិដ្ឋជនអ៊ីនធឺរណិតប្រើរូបតំណាងបៃតង (Padlock Icon)ដើម្បីបញ្ឆោតជនរងគ្រោះ

រូបតំណាង Green padlock បង្កបញ្ហាទាក់ទងទៅនឹងផ្នែកសុវត្ថិភាព។ ទោះបីជាក្រុមហ៊ុនGoogle មិនទទួលប្រើវាលើ Chrome browser រូបនោះនៅតែត្រូវបានគេចាត់ទុកថា  ជាសញ្ញានៃសុវត្ថិភាព។ ឧក្រិដជនអ៊ិនធឺរណិតកេងប្រវ័ញ្ចលើជំនឿនេះ និងបង្កើតគេហទំព័រក្លែងបន្លំដោយប្រើរូបតំណាងនោះ។ តើអ្វីទៅជារូបតំណាង Green padlock? Green padlock តំណាងឱ្យទិន្នន័យដែលផ្លាស់ប្តូរជាមួយគេហទំព័រជាមួយសំណួរដែលគេបានអ៊ិនគ្រីប។ ទោះបីជាវាតំណាងឱ្យការអ៊ិនគ្រីបក៏ដោយរូបតំណាងនេះមិនមានន័យថា រាល់គេហទំព័រដែលមានរូបតំណាងនេះមានសុវត្ថិភាពនោះទេ។ ទោះជាអ្នកឃើញរូបតំណាងនោះមែន ប៉ុន្តែក៏ត្រូវតែឆែកមើលអាស័យដ្ឋាននៃគេហទំព័រដែលស្របច្បាប់ដើម្បីពិនិត្យមើលថាអ្នកកំពុងចូលមើលគេហទំព័របន្លំឬយ៉ាងណា។

image

តើមានអ្វីកើតឡើង?

ឧក្រិដ្ឋជនស្វែងរកមធ្យោបាយថ្មីដើម្បីបញ្ចុះបញ្ចូលជនរងគ្រោះឱ្យចុចលើតំណរបំភាន់ការប្រើរូបតំណាង Green padlock។ ការប្រើប្រាស់សេវាកម្មវិញ្ញាបនប័ត្រឥតគិតថ្លៃធ្វើឱ្យមានភាពងាយស្រួលណាស់ជាពិសេសនៅរដូវឈប់សម្រាកនៅពេលដែលការបោកប្រាស់មានកំរិតខ្ពស់ជាមួយការលក់ និងអ៊ីមែលផ្សព្វផ្សាយ។ តួអង្គអាក្រក់កំពុងធ្វើការឆបោក និងចុះឈ្មោះរបស់ពួកគេ។ អ្នកជំនាញខាងសន្តិសុខនិយាយថា “ពួកគេកំពុងបង្កើតគេហទំព័រឆបោកនៅលើដែនទាំងនោះដែលជាការក្លូនលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកផ្សេងៗដើម្បីបន្លំភ្នែកអ្នកប្រើប្រាស់ ហើយចុងក្រោយពួកគេជឿថា ការបន្លំកើតឡើងលើគេហទំព័រពាណិជ្ជកម្មតាមអ៊ិនធឺរណិតស្របច្បាប់ ។

image

តើធ្វើយ៉ាងណាទើបមានសុវត្ថិភាព?

ក្រុមហ៊ុន និងបុគ្គលត្រូវតែចូលរួមចំណែកដើម្បីជៀសផុតពីការបន្លំប្រភេទនេះ។ សម្រាប់បុគ្គល រឿងសំខាន់បំផុតដែលត្រូវធ្វើគឺចៀសវាងការចុចលើបណ្តាញគួរឱ្យសង្ស័យជាពិសេសលើអ្វីដែលមើលទៅមិនគួរឱ្យទុកចិត្ត។ អង្គភាពនីមួយៗអាចបន្ថែមស្រទាប់សុវត្ថិភាពដោយស្កេនរកដែនដែលគួរឱ្យសង្ស័យ និងច្រោះយកពួកគេចេញមុនពេលនិយោជិកចូលប្រើប្រាស់។ អ្នកស្រាវជ្រាវក៏ណែនាំឱ្យអ្នកធ្វើការត្រួតពិនិត្យលើការគ្រប់គ្រងពាក្យសម្ងាត់។ ប្រសិនបើពុំមានការផ្តល់អត្តសញ្ញាណដែលរក្សាទុកសម្រាប់គេហទំព័រ នោះជាសញ្ញាណបង្ហាញថា គេហទំព័រនោះមិនស្របច្បាប់។