ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Honor MagicBook X Pro series notebooks ស៊េរីថ្មីរបស់ខ្លួនដែលមាន ២ ទំហំសម្រាប់ជ្រើសរើសនោះគឺ 14-inch និង 16-inch ។ Honor MagicBook X 14 Pro នេះមានកម្រាស់ 15.9mm និងទម្ងន់ប្រហែលជា 1.34kg ។ វាប្រើប្រាស់នូវ metal hinge សម្រាប់ភ្ជាប់ទៅកាន់អេក្រង់14-inch 2.2K នេះ។
បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏ទទួលបាននូវវិញ្ញាបនបត្រ Rheinland Double Eye Protection និង e-book mode សម្រាប់អានសៀវភៅ e-books ផងដែរ។ Honor MagicBook X Pro series គឺជាកុំព្យូទ័រដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Intel Core i5 ជំនាន់ទី ១៣ ដែលមានល្បឿន turbo frequency 4.7GHz ។ កុំព្យូទ័រ Honor MagicBook X Pro seriesនេះទ្រទ្រង់នូវ MagicOS smart interconnection និងប្រើប្រាស់នូវ SSD ដល់ទៅ 1TB ៕