ផលិតផល

Xiaomi MIJIA Smart Piano Lamp អំពូលឆ្លាតវៃបំពាក់នូវ Radar Sensor

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវអំពូលឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា MIJIA Smart Piano Lamp ដែលមានភ្ជាប់ជាមួយនឹង radar sensor ដែលអាចធ្វើការបិទបើកអំពូលនេះបានដោយស្វ័យប្រវត្តិ។ អំពូលនេះគឺមានគោលដៅសម្រាប់អ្នកដែលចូលចិត្តលេងព្យាណូ។ MIJIA Smart Piano Light នេះមានបំពាក់នូវ LED lamp beads កម្រិតខ្ពស់ និង anti-blue light hazard level RG0 សម្រាប់ការពារភ្នែកបានយ៉ាងល្អ។

Smart Piano lamp នេះអាចការពារពន្លឺមិនអោយចាំងភ្នែកនៅពេលដែលអ្នកលេងទៅលើព្យាណូ ហើយអ្នកអាចធ្វើការជ្រើសរើសនូវជម្រើស high, medium ឬ low ទៅលើភ្លើងបានផងដែរ។ ​បន្ថែមពីនេះទៀតនោះ អ្នកក៏អាចធ្វើការគ្រប់គ្រងទៅលើ MIJIA Smart Piano Lamp នេះបានតាមរយៈកម្មវិធី MIJIA app បានផងដែរ។ អំពូលឆ្លាតវៃ MIJIA smart piano lamp នេះមានតម្លៃប្រហែលជា ~$101 ៕