ព័ត៌មាន

ទូរស័ព្ទ Lenovo k900 មានថាមពលខ្ពស់ និងស្វិត

     ទូរស័ព្ទ Lenovo k900 ត្រូវបានរចនាឡើងយ៉ាងប្រណីតដែលមានរាងស្តើងកម្រាស់ត្រឹមតែ 6.9មីលីម៉ែត និងទម្ងន់ 162 ក្រាមប៉ុណ្ណោះ ។ ទូរស័ព្ទនេះបានធ្វើឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួល និងមិនលំបាកយក តាមខ្លួន ។ សម្រាប់កន្លែងដាក់ជើងស៊ីមគឺស្ថិតនៅផ្នែកខាងស្តាំ​ ហើយមានរន្ធ USB ដែលងាយស្រួលដោតក្នុងការប្រើប្រាស់ ។ អ្នកអាចនិយាយបានថាវាជាទូរស័ព្ទដែលមានរាងស្តើង និងទូរស័ព្ទស្មាតហ្វូនប្រើអេក្រង់ Full HD មានកំរិតភាពច្បាស់ 1920×1080ភិចសែល មានសភាពស្វិត ការបង្ហាញច្បាស់ និងមានល្បឿនលឿន ។ម៉្យាងវិញទៀត វាថែមទាំងបំពាក់នូវកញ្ចក់ Coming Gorilla Glass2 ដែលអាចបង្កើនល្បឿនម៉ាស៊ីនកាន់តែលឿន ។

​ ​​​   ​ប្រភព: kenh14.vn