ទូរស័ព្ទស្មាតហ្វូនត្រូវបានក្លាយជាឧបករណ៍មួយចាំបាច់យ៉ាងឆាប់រហ័សសម្រាប់មនុស្សជំនាន់បច្ចុប្បន្នថ្មីនេះ។ នៅក្នុងនោះដែលក៏មានកម្មវិធីជាច្រើនប្រភេទសម្រាប់បំពេញនូវសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ ដូចជាកម្មវិធី GPad វាមានសមត្តភាពអាចប្រែក្លាយទូរស័ព្ទរបស់អ្នកទៅជា Mouse និង Keyboard ដែលវាបានផ្ដល់ភាពងាយស្រួយក្នុងការបញ្ជារកុំព្យួទ័រពីសម្ងាយ។
ការដំទ្បើងកម្មវិធី GPad
ជាដំបូងលោកអ្នកត្រូវដំឡើងកម្មវិធី gPad នៅលើទូរស័ព្ទ Android របស់អ្នកដែលមាននៅក្នុង Google Play ហើយអ្នកក៏ត្រូវដំឡើងកម្មវិធី gPad លើម៉ាស៊ីន Mac ឬ កុំព្យូទ័រដែលប្រើ Windows របស់អ្នកតាមរយៈ http://www.gpad.mobi/content/en/setup។ សម្រាប់ការតភ្ជាប់វិញគឺតម្រូវឲ្យអ្នកភ្ជាប់ឧបករណ៍ទាំងពីរតាមរយៈ Bluetooth, USB cable និង WiFi ហើយលោកអ្នកត្រូវតែដឹង IP របស់កុំព្យូទ័រផងដែរ។
ការប្រើប្រាស់កម្មវិធី GPad
បើកកម្មវិធី gPad នៅក្នុងកុំព្យូទ័ររបស់អ្នកដើម្បីបើកដំណើរការកម្មវិធី។
បន្ទាប់មកបើកកម្មវិធី gPad នៅលើទូរស័ព្ទរបស់អ្នកជ្រើស ‘Settings’ ហើយបន្ទាប់មកជ្រើស ‘Connection type’ ។ នៅក្នុងប្រភេទនៃការតភ្ជាប់នេះលោកអ្នកជ្រើសរវាងប្រព័ន្ធ WiFi ឬ Bluetooth និងការតភ្ជាប់ពីខ្សែ USB ។
បន្ទាប់ពីអ្នកជ្រើសរើសប្រភេទនៃការតភ្ជាប់បានហើយ អ្នកត្រូវត្រឡប់ទៅទំព័រ ‘Settings’ វិញត្រូវហើយចុចលើពាក្យថា ‘Scan’ ។ នោះលោកអ្នកបានឃើញឈ្មោះកុំព្យូទ័ររបស់អ្នកជាមិនខាន។ប្រសិនបើលោកអ្នកមិនឃើញអ្នកអាចចូលទៅកាន់ Settings វិញហើយចុចលើ '‘IP address' ដើម្បីបញ្ចូល IP កុំព្យួទ័ររបស់អ្នកប្រសិនបើការតភ្ជាប់របស់អ្នកមិនជោគជ័យតាមរយៈប្រព័ន្ធ WiFi ។
ឥឡូវនេះត្រឡប់ទៅម៉ឺនុយរបស់ gPad ដែលនៅលើទូរស័ព្ទរបស់អ្នកវិញ។ ចុចបើក “touchpad ' រួចវានិងបង្ហាញផ្ទាំងដូចរូបភាពខាងក្រោមនេះដែលបញ្ជាប់ថាអ្នកអាចគ្រប់គ្រង កុំព្យូទ័រពីទូរស័ព្ទរបស់អ្នកពីចម្ងាយហើយ។ ការបញ្ជារនេះអាចធ្វើទៅបានដរាបណាទូរស័ព្ទរបស់អ្នកនៅតែបានតភ្ជាប់ទៅកុំព្យូទ័ររបស់អ្នកតាមរយៈប៊្លូធូស ឬ ប្រព័ន្ធ WiFi និងតាមរយៈខ្សែ USB។
លោកអ្នកអាចបើកស្មាតហ្វូនរបស់អ្នកទៅជាការបញ្ជាពីចម្ងាយសម្រាប់កុំព្យូទ័ររបស់អ្នក។ លោកអ្នកអាចប្រើប្រាស់វាធ្វើជា mouse ដើម្បីងាយស្រួលបញ្ជារ កុំព្យូទ័រ, laptop និង Mac របស់អ្នកពីចម្ងាយតាមរយៈការបង្ហាញស្លាយ PowerPoint រួមជាមួយការបង្ហាញវីដេអូជាមួយនឹង touchpads នេះបានផងដែរ។ ដូចដែលអ្នកបានមើលឃើញនៅរូបភាពខាងក្រោមដែលវាមានជម្រើសជាច្រើនសម្រាប់ការបញ្ជាពីចម្ងាយដើម្បីផ្ដល់ភាពងាយស្រួលទៅលឲដល់អ្នកប្រើប្រាស់។
ប្រសិនបើអ្នកចង់ធ្វើបទបង្ហាញនៅលើកុំព្យូទ័រយួរដៃរបស់អ្នក កម្មវិធី GPad នេះអាចជាឧបករណ៍បញ្ជាពីចម្ងាយបណ្តោះអាសន្នផ្ទាល់ខ្លួនមួយដែលផ្ដល់វាភាពងាយ ស្រួលដល់អ្នក៕