ប្រសិនបើកំពុងតែពេញនិយមប្រើប្រាស់ផលិតផល Android kids tablet នាពេលឥឡូវសូមក្រលេកមកមើលផលិតផលថ្មីដ៏ស្រស់ស្អាត ម៉ូដែល Fuhu nabi DreamTab 8ដែលទើបតែដាក់ក្នុងសប្តាហ៍នេះនិងមានតម្លៃសមរម្យត្រឹមតែ269ដុល្លាតតែប៉ុណ្ណោះ។ម៉ូដែល DreamTab 8 Android kids tabletនេះគឺត្រូវបានបំពាក់មកជាមួយនិងខួរក្បាលប្រភេទ Nvidia Tegra 4 quad-core,អង្គចងចាំទំហំ 2 GB និងភ្ជាប់មកជាមួយម៉េមូរីទំហំ 16 GBសម្រាប់រក្សាទុក media និងកម្មវិធីផ្សេងៗ ហើយក៏មាន microSD card slotសម្រាប់អោយអ្នកបន្ថែមម៉េមូរីខាងក្រៅបានទៀតផង។មានលក្ខណះពិសេសជាច្រើនទៀតដែលភ្ជាប់មកជាមួយនិងម៉ូដែល DreamTab 8រួមមានការភ្ជាប់តាមរយះ NFC, 802.11n WiFi, Bluetooth 4.0 ក៏ដួចជាកាមេរ៉ាមុខទំហំ2ម៉េហ្កាភិចស៊ែលសម្រាប់ការខលវីដេអូ(video calling)ហើយនិងកាមេរ៉ាខាងក្រោយទំហំ5ម៉េហ្កាភិចស៊ែលសម្រាប់ថតរូបភាពនិងវីដេអូ។DreamTab 8ត្រូវបានគេរចនាឡើងយ៉ាងពិសេសដើម្បីអោយក្លាយទៅជា Android kids tabletផលិតផលនិងបានសហការជាមួយនិងដៃគូរDreamWorks Animationដែលជាអ្នកបង្កើតតួរអក្សរ, ចលនា(animations)និងmedia contentផ្សេងៗទៀតដែលជាផ្នែករបស់ប្រព័ន្ធប្រតិបត្តិការមួយស្ថិតនៅលើ tablets Android ដែលត្រូវ បានគេហៅថា Blue Morpho។ហើយម៉ូដែល DreamTab 8It ដំបូងត្រូវបានដាក់បង្ហាញក្នុងខែមករាក្នុងឆ្នាំនេះអំឡុងព្រឹត្តិការណ៍ CES 2014 Consumer Electronics Show ក្នុងរដ្ឋLas Vegas ជាមួយគ្នានិងម៉ូដែលទំហំ 12អ៊ីង។សម្រាប់ពត៌មានបន្ថែមពី DreamTab 8 Android kids tablet និងមាននៅលើគេហទំព័ររបស់ Fuhu nabi ។
ប្រភព: Liliputing