ថ្មីៗនេះដែរក្រុមហ៊ុន Archos បានធ្វើការដាក់លក់នៅផលិតផលបច្ចេកវិទ្យាថ្មី Archos Smart Home system ដែលជាឧបករណ៍សំរាប់ត្រួតពិនិត្យ និងការពារសុវត្ថិភាពក្នុងបរិវេននៅផ្ទះរបស់លោកអ្នក។ Achos Smart Home starter kit ត្រូវបានរចនាឡើងជាពិសេសដោយបានបំពាក់មកជាមួយនិងកាមេរ៉ា តូចៗចំនួនពីរជាមួយ movement tagពីរ និង weather tagចំនួនពីរដែលលក្ខណៈនេះនិង ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ ជាពិសេសទៅទៀតនោះ Archos Smart Home បានភ្ជាប់មកជាមួយនិង Monitor ក្នុងទំរង់ Archos Smartplug សំរាប់ត្រួតពិនិត្យពន្លឺ និង Achos Motion Ball សំរាប់ការពាររំញ័រ៕
ប្រភព៖ Archos