លោកអ្នកធ្លាប់បានដឹងហើយថា ក្រុមហ៊ុន Intel គឺជាក្រុមហ៊ុនធំបំផុតនៅក្នុងពិភពលោកដែលក្រុមហ៊ននេះជាក្រុមហ៊ុនដែលបង្កើត chip និង processor សំរាប់កំព្យូទ័រ និងទូរស័ព្ទស្មាតហ្វូន។ ហើយថ្មីៗនេះដែរក្រុមហ៊ុន Intel ក៏បានធ្វើការបង្កើតកម្មវិធីថ្មីមួយដែកមានឈ្មោះថា Pocket Avatar ដែលអាចដំណើរការជាមួយ Android និង iOS នៅលើទូរស័ព្ទស្មាតហ្វូន។ កម្មវិធី Pocket Avatar អនុញ្ញាតឲអ្នកប្រើប្រាស់អាចធ្វើការថតសារ វីដេអូជាមួយសំលេង និងមើលមុខគ្នាបាន។ មុខងារនិងលក្ខណៈដែលមាននៅក្នុងavatars រួមមាន Lego characters, Care Bears, Gumby និង Annoying Orange ។ កម្មវិធី avatar ប្រើកាមេរ៉ាខាងមុខរបស់ទូរស័ព្ទលោកអ្នក ថតវីដេអូ សំលេង និងបង្ហាញមុខ។ លោកអ្នកអាចផ្ញើរសារបានតាម Twitter, email ឬ SMS បាន៕
ប្រភព៖Intel