នាពេលថ្មីៗនេះក្រុមហ៊ុនSamsung បានចាប់ផ្តើមដាក់បញ្ចូលនូវប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat software updateទៅក្នុងទូរស័ព្ទស្មាតហ្វូនម៉ូដែល Samsung Galaxy S4 Zoom ។
ការupdateនិងធ្វើនៅក្នុងប្រទេសរូស្ស៊ីសម្រាប់ Galaxy S4 Zoom ដែលមានលេខម៉ូដែល SM-C101 ហើយ software updateនេះភ្ជាប់មកដោយ( build number)លេខ C101XXUBNF4។
ទូរស័ព្ទស្មាតហ្វូនម៉ូដែលនេះត្រូវបានដាក់បង្ហាញកាលពីឆ្នាំមុនដែលវាត្រូវបានគេរចនាឡើយដោយបំពាក់ដោយកាមេរ៉ាទំហំ16 មេហ្កាភិចស៊ែលលក្ខណៈ 10x optical zoom និងលក្ខណៈជាច្រើនទៀត។
Android 4.4 update សម្រាប់Samsung Galaxy S4 Zoom នេះបាននាំយកមកដោយលក្ខណៈសម្បត្តិថ្មីៗជាច្រើនទៅក្នុងស្មាតហ្វូនមួយនេះដោយការបន្ថែមនូវល្បឿននៃកម្មវិធី ការបង្ហាញផ្សេងៗ status bar ថ្មី និង អាចគាំទ្រសម្រាប់ការព្រីនតាមប្រព័ន្ធឥតខ្សែរ( wireless print)។
អំឡុងពេលនេះ ការ update នេះមានត្រឹមតែក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះ ក៏ប៉ុន្តែយើងសង្ឃឹមទុកថាក្រុមហ៊ុន Samsung និងបន្ដដំណើរការនៃការUpdate នេះទៅបណ្តារប្រទេសផ្សេតទៀតក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
ប្រភព៖ Sammobile