ថ្មីៗនេះក្រុមហ៊ុន Huawei បានធ្វើការប្រកាស់ពីស្មាតហ្វូនជំនាន់ថ្មីយ៉ាងពិសេសមួយដែលត្រូវបានគេអោយឈ្មោះថា Huawei Ascend P7 Arsenal Edition ហើយក្រុមហ៊ុនក៏បានសហការជាមួយក្រុមហ៊ុន Arsenal សម្រាប់ការបង្កើតស្មាតហ្វូនម៉ូដែលថ្មីនេះ។
ចំពោះការឌីស្សាញវិញម៉ូដែលHuawei Ascend P7 Arsenal Edition ក៏មានលក្ខណៈសម្បត្តិស្រដៀងទៅនិងម៉ូដែលមុនដែរ ប៉ុន្តែវាបានភ្ជាប់មកជាមួយនិងពណ៌ស្រស់ស្អាតថ្មីៗ ឈ្មោះBrandថា Arsenal , wallpapers,និងលក្ខណៈផ្សេងៗជាច្រើនទៀត។
សម្រាប់ការបន្ថែមនូវបទពិសោធន៍ នៃ Arsenal ក្រុមហ៊ុន Huaweiបានឌីស្សាញយ៉ាងពិសេសនូវ theme ជាច្រើននិង Arsenal menu។ផងដែរ Arsenal Edition P7 បានបញ្ចូលនូវរូបភាព wallpaper Arsenalក៏ដូចជារូបភាពអាគារHighbury ,ការប្រារព្ធនៃការឈ្នះ 2014 FA Cupនិង លក្ខណៈពិសេសជាច្រើនទៀត។
Huawei Ascend P7 បានបំពាក់មកជាមួយនិងអេក្រង់ទំហំ 5 អ៊ីងមានកម្រឹតភ្លឺច្បាស់ជាមួយ resolutionកម្រិត 1920 x 1080ភិចស៊ែល អង្គប្រតិបត្តិការប្រភេទ Kirin 910T 1.8GHz Quad-Core processor អង្គចងចាំRAMទំហំ 2GB និង Mali 450 GPU។ ក្រៅពីនេះស្មាតហ្វូនមួយនេះបានភ្ជាប់មកដោយអង្គម៉េមូរីទំហំ 16GB ដែលជាប់នៅក្នុងម៉ាស៊ីនស្រាប់ បូកជាមួយនិងmicroSD card slot ដែលអាចបន្ថែមរហូតដល់ទំហំ64GB និង 32GB microSD card។
Huwei Ascend P7 Arsenal Edition បានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat និងមាន Emotion UIរបស់ក្រុមហ៊ុន Huawei។ ចំណែកឯកាមេរ៉ាវិញនៅផ្នែកខាងក្រោយមានទំហំ 13 មេហ្កាភិចស៊ែល និង កាមេរ៉ាមុខទំហំ8 មេហ្កាភិចស៊ែល៕
ប្រភព៖ Huawei