នាពេលកន្លងទៅមានពាក្យចចាមអារ៉ាមមួយចំនួនបានអោយដឹងថាស្មាតហ្វូនម៉ូដែល Samsung Galaxy Alpha គ្រោងនិងដាក់បង្ហាញក្នុងអំឡុងខែសីហា។ ចំណែកឯពេលនេះដែរ មានរបាយការណ៍ថ្មីមួយបានបញ្ជាក់ថាស្មាតហ្វូនម៉ូដែលនេះនិងត្រូវបានគេដាក់លក់ក្នុងបរិមាណកំណត់។
ក្នុងការឌីស្សាញ ម៉ូដែល Galaxy Alpha ត្រូវបានគេនិយាយថាវានិងភ្ជាប់មកដោយឧបករណ៍ទំនើប ល្អៗ និង ស្រោមដែលធ្វើឡើងពីលោហធាតុ ហើយវាទំនងជានិងមានលក្ខណៈសម្បត្តិស្រដៀងទៅនិងម៉ូដែល Samsung Galaxy S5 Prime ដែរ។ ហើយមូលហេតុដែលការដាក់លក់មានបរិមាណកំណត់នោះគឺដោយសារតែបញ្ហាស្រោមលោហធាតុខាងក្រៅ នេះបើយោងតាមគេហទំព័រ Gforgames ។
ដូចដែលយើងបានដឹងពីមុនហើយថាSamsung Galaxy Alpha និងត្រូវបានបំពាក់មកជាមួយនិងអេក្រង់ប្រភេទ QHD ទំហំ 5.1 អ៊ីង resolution កម្រឹត 2560 x 1440 ភិចស៊ែល អង្គប្រតិបត្តិការប្រភេទ quad core 2.5GHz Snapdragon 805 processorពី Qualcomm និង មានអង្គចងចាំRAMទំហំ 3GB ។
កាមេរ៉ាដែត្រូវបានភ្ជាប់នៅលើស្មាតហ្វូនមួយនេះគឺដូចទៅនិងកាមេរ៉ាដែលមាននៅលើម៉ូដែលGalaxy S5 ដែរ ដោយកាមេរ៉ាមុខមានទំហំ 2.1 មេហ្កាភិចស៊ែល និង កាមេរ៉ាក្រោយមានទំហំ 16 មេហ្កាភិចស៊ែល៕
ប្រភព៖ Gforgames