នាពេលកន្លងទៅថ្មីៗនេះមានទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីជាច្រើនត្រូវបានបង្ហាញខ្លួន។ដូចជាក្រុមហ៊ុន Samsung បានដាក់ចេញនូវស្មាតហ្វូនរបស់ខ្លួនម៉ូដែល Galaxy S5, ចំណែកឯក្រុមហ៊ុន HTC បានដាក់បង្ហាញនូវម៉ូដែល One M8ដែរ។ ចំណែកឯពេលនេះដែរក្រុមហ៊ុន Xiaomi ក៏បានធ្វើការប្រកាស់ពីស្មាតហ្វូនរបស់គេមួយដែរគឺម៉ូដែល MX4 ដែលស្មាតហ្វូនមួយនេះនិងត្រូវបានចរាចរណ៍លក់នៅលើទីផ្សារនៅពេលដ៏ឆាប់ខាងមុខនេះ។
ទូរស័ព្ទស្មាតហ្វូនម៉ូដែល Meizu MX4 នេះត្រូវបានលេចលឺពត៌មានមួយចំនួនទៅហើយកាលពីប៉ុន្មានសប្តាហ៍មុន។ ហើយនាពេលនេះមានពត៌មានថ្មីមួយបានអោយដឹងថាក្រុមហ៊ុន Meizu ប្រហែលជានិងធ្វើការដាក់បង្ហាញនូវម៉ូដែល Meizu MX 4 នៅថ្ងៃទី2 ខែសីហាពីរបីថ្ងៃមុនព្រឹត្តិការណ៍IFA 2014 ដែលនិងប្រព្រឹត្តិទៅនៅទីក្រុងBerlin។
ទូរស័ព្ទស្មាតហ្វូនដែលនិងមកដល់ក្នុងពេលឆាប់ៗនេះម៉ូដែល Meizu MX4 ត្រូវបានគេនិយាយអោយដឹងថានិងត្រូវបានភ្ជាប់មកជាមួយនិងលក្ខណៈសម្បត្តិទំនើបៗ ដែលលក្ខណៈសម្បត្តិទាំងនោះរួមមាន អង្គប្រតិបតិ្តការជំនាន់ចុងក្រោយបំផុតរបស់ Samsung Exynos processor អង្គចងចាំទំហំ 3GB នៃ RAM និង LTE connectivity។ មិនមានពត៌មានណាមួយបានបញ្ជាក់ពីទំហំនៃអេក្រង់នោះទេ ប៉ុន្តែវាប្រហែលជាមានresolutionកម្រិត 2560 x 1440 ភិចស៊ែល និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ Android 4.4 KitKat ជាមួយ Meizu’s Flyme UI ។ ជាមួយគ្នានេះដែរស្មាតហ្វូនមួយនេះមានកាមេរ៉ាទំហំ 20MP នៅផ្នែកខាងក្រោយសម្រាប់ចាប់យករូបភាពនិងវីដេអូ៕
ប្រភព៖ GizChina