ព័ត៌មាន

Live Lock Screen សម្រាប់ Windows Phone រូចរាល់សម្រាប់ Download

កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ក្រុមហ៊ុន Microsoft បានធ្វើការ​តេស​នូវ​កម្មវិធី​ចាក់សោរ​អេក្រង់​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែលជា​ប្រភេទ​Live Lock Screen ហើយ​កម្មវិធី​នេះ​អនុ​ញ្ញា​ត្តិ​អោយ​អ្នកប្រើប្រាស់​ធ្វើការ​ជ្រើសរើស​ប្រភេទ​layoutជាច្រើន និង អាចធ្វើ​ការបង្កើត​នូវ lockscreen ដោយ​ខ្លួនឯង​នៅលើ Windows Phone deviceបានទៀតផង។

ក្នុង​កម្មវិធី lockscreen នោះដែរ​គឺមាន​layoutsមាន​Layoutចំនួន6ផ្សេងៗគ្នា​ដើម្បី​ធ្វើការ​ជ្រើសរើស ដែល​Layoutនីមួយៗមាន​លក្ខណៈពិសេសរៀងៗខ្លួន ដែល​បង្ហាញ​នូ​រការ​ឌី​ស្សាញ​មាន​ភាព​ទាក់ទាញ កាលបរិច្ឆេទ និង notification ផ្សេងៗទៀត។

កម្មវិធី​Lockscreenនេះ​គឺអាច​ប្រើ​បាន​ចំពោះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Windows Phone 8.1 ដែលមាន​អង្គ​ចងចាំ​ទំហំ 1GB នៃ RAM ប៉ុន្តែ​ក៏​អាច​ប្រើ​បាន​ចំពោះ​ទំហំ 512MB ដែរ​តែ​ការ​ល្បឿ​នៃ​ដំណើរការ​នៃ​កម្មវិធី​នេះ​គឺ​អាស្រ័យទៅលើ​ទំហំ​RAM របស់​ទួ​រ​ស័ព្ទ។

ប្រសិនបើ​អ្នក​គឺជា​អតិថិជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​Windows Phoneអ្នក​អាចធ្វើ​ការ​ទាញ​នូវ​កម្មវិធី​Live Lock Screenនេះ​បាន​នៅលើ Windows Phone Store

image

ប្រភព៖ Twitter