បន្ទាប់ពីបានធ្វើការប្រកាស់ពីលទ្ធផលនៃរបាយការណ៍ហិរញ្ញវត្ថុកាលពីដើមថ្ងៃទី ៣០ ខែកក្កដាមុននេះបានអោយដឹងថាការលការលក់នូវផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung គឺមានការធ្លាក់ចុះក្នុងត្រីមាសកន្លងទៅ។ ដោយសារតែមូលហេតុនេះក្រុមហ៊ុន Samsung បែងាកមករកស្មាតហ្វូនម៉ូដែលថ្មីរបស់ពួកគេ Samsung Galaxy Note 4 ដើម្បីបង្កើននូវការលក់របស់ខ្លួន។
យោងតាមរបាយការណ៍ថ្មីមួយបានអោយដឹងថា ទូរស័ព្ទស្មាតហ្វូនម៉ូដែល Samsung Galaxy S5 គឺមិនទទួលបានប្រជាប្រិយភាពដូចទៅនិងការរំពឹងទុករបស់ក្រុមហ៊ុន Samsung ឡើយ ដូច្នេះហើយ Samsung គឺផ្តោតទៅលើផលិតផលម៉ូដែលថ្មីរបស់ខ្លួនវិញគឺម៉ូដែល Galaxy Note 4 វិញ។
ឥឡូវនេះដែរមានរបាយការណ៍ថ្មីមួយពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េ ក៏ដូចជាពត៌មានដែលបានលេចលឺពីមុនបានអោយដឹងថា Samsung Galaxy Note 4 គឺមានពីរប្រភេទដែលមួយមានទំហំអេក្រង់ 5.7 អ៊ីងប្រភេទ flat OLED display និងមួយផ្សេងទៀតមានទំហំអេក្រង់ 5.7 អ៊ីងប្រភេទ curved OLED display។
បើតាមសំដីរបស់លោក Kwon Young-noh ដែលជាមន្ត្រីប្រធានផ្នែកហិរញ្ញវត្ថុមេកានិចនិងអេឡិចត្រូនិចបានអោយដឹងថា ‘ស្មាតហ្វូនម៉ូដែល Samsung Note 4 និងមានលក្ខណៈសម្បត្តិល្អជាងម៉ូដែល Galaxy S5 smartphone“។
ដូចដែលយើងបានដឹងហើយថា Samsung Galaxy Note 4 ត្រូវបានបំពាក់មកជាមួយនិងអង្គប្រតិបត្តិការប្រភេទ quad core 2.5GHz Snapdragon 805 processor បើតាមប្រភពផ្សេងទៀតវិញបានអោយដឹងថាវាមានអង្គប្រតិបត្តិការប្រភេទថ្មីគឺ Samsung Exynos 5433 processor ដែលត្រូវបានគេគិតថាជាអង្គប្រតិត្តិការស្មាតហ្វូន 64-bit ដំបូងរបស់ Samsung ។ បន្ថែមទៅទៀតនោះ Samsung Galaxy Note 4 មានអង្គចងចាំRAM យ៉ាងហោចណាស់ទំហំ 3GB រឺប្រហែលជា 4GB បូករួមនិងកាមេរ៉ាទំហំ 12 មេហ្កាភិចស៊ែលជាមួយនិង Optical Image Stabilization។
យើងរំពឹងទុកថា Galaxy Note 4 និងត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA 2014 ក្នុងខែកញ្ញានេះ ហើយប្រហែលជានិងមានវត្តមានរបស់Samsung Smartwatch ដែរ៕
ប្រភព៖ Gforgames