ក្រុមហ៊ុន Sony បានបង្ហាញផលិតផលកាមេរ៉ាថ្មី ដោយបានភ្ជាប់បច្ចេកវិទ្យា APS-C E-mount ។ មានប្រភពមួយចំនួនផ្សេងទៀតបានបញ្ចាក់ពីលក្ខណៈខុសប្លែករបស់វាលើទំហំ Sensor កាន់តែតូចហើយភ្ជាប់នៅលើ Flash និង Wi-Fi។
ម៉ូដែលថ្មីនេះឈ្មោះថា Sony A5100 មកជំនួសម៉ូដែល NEX-5T ដែលជាកាមេរ៉ាមានគុណភាពល្អពិតៗ។ វាត្រូវាបានគេភ្ជាប់ Sensor ប្រភេទ APS-C sized Exmor CMOS ប្រើប្រព័ន្ធដំណើរការខួរក្បាល Bionz X ជាមួយនឹង Flagship A7 ។
លក្ខណៈពិសេសបន្ថែមមួយចំនួនទៀតគឺ អ្នកអាចធ្វើការប៉ៈលើអេក្រង់វាបានជាមួយនឹងដង់ស៊ីតេពន្លឺ 180- ដឺក្រេ។ សូមបញ្ចាក់ថា វាជាប្រភេទកាមេរ៉ាពិសេសមានរូបរាងតូចល្មមគួរឱ្យចង់ប្រើប្រាស់។
ប្រភពៈ Tech Ra