ព័ត៌មាន

កំពូលយុត្តិសាស្រ្តទាំងបីរបស់ ក្រុមហ៊ុន Apple ក្នុងកិច្ចការពារសុវត្ថិភាពពី Hacker

iCloud គឺជាសេវាកម្មដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Apple Computer ដែលអ្នកអាច Backup ទិន្ន័យបានគ្រប់ពេលវេលា។ ក្រៅពីកិច្ចការនេះ អ្នកប្រើ iCloud អាចមានលទ្ធភាពទទួលពត៌មានពេញលេញជាមួយក្រុមហ៊ុន Apple។ ដើម្បីទប់ស្កាត់ការវាយប្រហារ និងការលួចគណនីនោះ ក្រុមហ៊ុន Apple បានផ្តល់យុទ្ធិសាស្រ្តចំនួនបីសំខាន់ៗ:

 

គ្រប់គ្រងពត៌មានលើ Storage

 

image

បើអ្នកមិន Logs ចូលក្នុង Apple Account នោះអ្នកនឹងមិនទទួលបានពត៌មានអ្វីនោះទេ។ ICloud​ អាចឱ្យអ្នកឆែកមើលពត៌មានដែលរក្សារទុកក្នុង iPhone ឬ iPad ដោយគ្រាន់តែចូលទៅកាន់ Settings> iCloud។

 

image

ក្រោយមកអ្នកនឹងឃើញមានតារាងមួយលោតមកដោយមានកម្មវិធីជាច្រើនត្រូវបានរក្សារទុកដោយស្វ័យប្រវត្តិលើ Apple&#039s Servers ហើយអ្នកប្រើប្រាស់មិនអាចបដិសេធលើសេវាកម្មនេះទេ។

 iCloud មិនត្រឹមតែអាច Backup លើទូរស័ព្ទបាននោះទេប៉ុន្តែអ្នកថែមទាំងអាចធ្វើ Integrated លើកុំព្យូទ័រដែលដំឡើងប្រព័ន្ធប្រតិបត្តិការ Mac ឬ Windows ផងដែរ។ អ្នកអាចបើកកម្មវិធី iCloud លើកុំព្យូទ័រ បន្ទាប់មកស្វែងរកដំណើរការនេះបានដូចគ្នា។

បើសិនជាអ្នកឈប់ប្រើប្រាស់ iCloud អ្នកអាច Sign Out ដោយប្រើ Settings> iCloudបន្ទាប់មកអូសផ្ទាំងចុះក្រោមនោះអ្នកនឹងឃើញមានពាក្យ Delete Accountលើ iPhone iPad ឬកុំព្យូទ័រយួរដៃរបស់អ្នក ហើយបន្ទាប់មកបើកកម្មវិធី រួច Select លើពាក្យ Sign Out iCloudជាការស្រេច។

 ការកំណត់លេខកូដ និង Password

 

image

កាលពីពេលថ្មីៗកន្លងទៅ មានគ្រោះមហន្តរាយលើរូបថត Experts បានឱ្យដឹងថា Hackers បានវាយប្រហារតាមរយៈការលុកចូលប្រើលេខកូដប្រហាក់ប្រហែល។ ប្រសិនបើអ្នកប្រើប្រាស់លេខសម្ងាត់ដែលពិបាកៗវានឹងក្លាយជាវិធានការដ៏តឹងរឹងបំផុតក្នុងការការពារពត៌មានរបស់អ្នក។ តាមធម្មតា លេខសម្ងាត់គេតម្រូវឱ្យអ្នកបំពេញយ៉ាងតិចបំផុតក៏ប្រើអក្សរ ឬលេខចំនួន 08 ខ្ទង់មានទាំមលេខ​ មានទាំងអក្សរតូច ឬអក្សរធំ។ លើសពីនេះនៅមានសំណួរដោយឱ្យអ្នកដាក់ចម្លើយក្លាយជាលេខសម្ងាត់ ដែលអ្នកដ៏ទៃមិនអាចដឹង។ ដើម្បីកំណត់លេខកូដរបស់អ្នកឡើងវិញ សូមចូលទៅកាន់ https://appleid.apple.com/signin ហើយវាយពត៌មានរបស់អ្នករួចចុចចូលទៅ។ បន្ទាប់មកអ្នកអាចរើសយក Password និង Security ដោយឆ្លើយសំណួរសម្ងាត់ចំនួនពីរ ហើយ Click បន្ត។ អ្នកអាចប្តូរលេខកូដ និងផ្តល់អំណៈអំណាងលេខកូដរបស់អ្នកម្តងទៀតជាការស្រេច។

 

 ការ Set up 2-step verification

 

 

image

ក្នុងឆ្នាំ 2014 ក្រុមហ៊ុន Apple បានចាប់ផ្តើមបង្កើតវិធីសា្រស្ត Two-step(សុវត្ថិភាពពីរស្រទាប់) ដើម្បីជូនដំណឹងទៅក្រុមហ៊ុន Apple ឱ្យទាមទារបញ្ចូលលេខទូរស័ព្ទមុនពេលចូលទៅកាន់ iCloud របស់អ្នក។

ដំណើរការនេះមានពីស្រទាប់ ដំបូងត្រូវប្រើ Password បន្ទាប់មកទៀតត្រូវប្រើកូដ ដែលក្រុមហ៊ុនផ្ញើរមកអ្នកដើម្បីធ្វើដំណើរការការពារសុវត្ថិភាព ហើយដំណើរការនេះក៏ត្រូវបានគេប្រើសម្រាប់ E-banking ផងដែរ។ ចុងក្រោយអ្នកយកលេខកូដសម្ងាត់ប៉ុន្មានខ្ទង់ពីទូរស័ព្ទរបស់អ្នកទៅវាយបញ្ចូលដើម្បីបញចាក់ជាការស្រេច។