ប្រជុំពត៌មានចុងក្រោយពី iPhone 6 មុនថ្ងៃដាក់បង្ហាញ

ក្នុងអំឡុងប៉ុន្មានសប្តាហ៍កន្លងមកនេះ មានពត៌មានកក្រើកទាក់ទងទៅនឹងម៉ូដែល iPhone 6 ទាំងរូបភាព ទាំងពត៌មានទូរទៅ និងលក្ខណៈសម្បត្តិពិសេសរបស់វាទៀតផង។​

 

image

ពេលថ្មីៗ នេះមានរូបភាពថ្មី ថែមទាំងមានវីដេអូ Clip ខ្លីមួយពាក់ព័ន្ធនឹងម៉ូដែល iPhone 6 ទៀតហើយ។ តាមការពិតរូបភាពនេះគ្រាន់តែចង់បង្ហាញពីរូបរាងដ៏គួរឱ្យទាក់ទាញរបស់ម៉ូដែលនេះប៉ុណ្ណោះ ហើយយ៉ាងណាពត៌មានលំអិត ពិស្តារប្រាកដជាត្រូវបានគេ Record នៅថ្ងៃដាក់បង្ហាញជាផ្លូវការនៅព្រឹកស្អែក។

សូមបញ្ចាក់ថា នៅព្រឹកស្អែកក្រុមហ៊ុន Apple ប្រហែលជាអាចដាក់បង្ហាញស្មាតនាឡិការដៃរបស់ខ្លួនដើម្បីបញ្ចេញសមត្ថភាពពិសេសរបស់ខ្លួនលើវេទិការដ៏អស្ចារ្យ។

 

image

លើសពីនេះទៅទៀតមានពត៌មានរាយការថ្មីៗ បានឱ្យដឹងថាក្រុមហ៊ុន Apple បានបង្កើតកម្មវិធីចំណាយថ្មីគួរឱ្យចាប់អារម្មណ៍ទាក់ទងទៅនឹងការចំណាយប្រាក់នៅមជ្ឃមណ្ឌល iPhone 6 iWatch Center។

 ពាក់ព័ន្ធទៅនឹងរូបភាពមិនផ្លូវការរបស់ម៉ូដែលនេះដែលបានផ្សាយលើគេហទំព័រ Weibo ក៏មានបន្ថែមរូប Passbook Icon ដែលវាជា Credit Card សម្រាប់ប្រើក្នុងការចំណាយផងដែរ។

ចុងបញ្ចប់ អ្នកអាចធ្វើការចំណាយដើម្បីទិញម៉ូដែលថ្មី តាមរយៈ Credit Card ដែលជាវិធីសាស្រ្តកាន់តែងាយស្រួល។

ប្រភពៈ Apple

Leave a Reply

Your email address will not be published. Required fields are marked *