ក្រុមហ៊ុន Samsung បានបញ្ចេញត្រកូលទូរស័ព្ទ “A” ថ្មីជាផ្លូវការ។ ទូរស័ព្ទថ្មី Galaxy A3 និងទូរស័ព្ទ Galaxy A5 រចនាមកមានរូបរាងប្រហាក់ប្រហែលទូរស័ព្ទ Galaxy Alpha។
ទូរស័ព្ទទាំងពីរត្រូវបានរចនាមកមានរាងស្តើង Galaxy A3 មានកម្រាស់ 6.9 mm និងម៉ូដែល Galaxy A5 មានកម្រាស់ 6.7 mm។ ទូរស័ព្ទទាំងពីរមានសមត្ថភាពភ្ជាប់ 4G LTE និងប្រើប្រព័ន្ធដំណើរការខួរក្បាល quad-core Snapdragon processor មានល្បឿន 1.2GHz។ ទូរស័ព្ទ Galaxy A5 បំពាក់អេក្រង់បង្ហាញប្រភេទ HD ទំហំ 5 អ៊ីង មានកម្រិតបង្ហាញ 1280 * 720 មានអង្គចងចាំទំហំ 2GB (RAM) និងមានមេម៉ូរ៉ីទំហំ 16GB រាប់បញ្ចូលទាំងថាស microSD card មានមេម៉ូរ៉ីទំហំ 64GB។ទូរស័ព្ទនេះភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 5MP មានសមត្ថភាពថ្ម 2,300 mAh និងប្រើប្រព័ន្ធដំណើរការ Android 4.4.4 KitKat។
ទូរស័ព្ទ Galaxy A3 បំពាក់អេក្រង់បង្ហាញប្រភេទ qHD ទំហំ 4.5- អ៊ីង មានកាមេរ៉ាក្រោយទំហំ 8MP និងកាមេរ៉ាមុខទំហំ 2MP ថតរូប និងវីដេអូរបានច្បាស់ៗ។ ទូរស័ព្ទនេះមានអង្គផ្ទុកទិន្ន័យទំហំ 16GB និងអង្គចងចាំទំហំ 1GB ( RAM) និងប្រើប្រព័ន្ធដំណើរការ Android 4.4.4 KitK ។
សរុបមក ក្រុមហ៊ុនបានរៀបចំគម្រោងដាក់បង្ហាញទូរស័ព្ទទំនើបទាំងពីរនេះនៅខែវិច្ឆិការនេះហើយ។
ប្រភព៖ Samsung