ពីរខែមុន ក្រុមហ៊ុន LG បង្ហាញថាចង់ប្រកាស LG G Pad 8.0 ជាផ្លូវការតែមកទល់ពេលនេះមិនទាន់មាន LG G Pad 8.0 ចេញលក់នៅឡើយ។ ថ្មីៗនេះ ដោយការទន្ទឹងចាំមើលផលិតផលថ្មីពីសំណាកអតិថិជន ក្រុមហ៊ុន LG បានផ្សព្វផ្សាយនៅកូរ៉េខាងត្បូងពីការដាក់លក់ LG G Pad 8.0 ថ្មីមុនគេបង្អស់។
លក្ខណះពិសេស
LG G Pad 8.0 បំពាក់អេក្រង់បង្ហាញទំហំ 8- អ៊ីង មានកម្រិបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក 1280 X 800 ភិចសែល។ ម៉ូដែលនេះប្រើប្រព័ន្ធខួរក្បាល quad-core( processor) ល្បឿន 1.2GHz ថែមទាំងមានអង្គចងចាំទំហំ 1GB ( RAM) និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB ថែមទាំងមានកាត microSD card slot ថែមមេម៉ូរ៉ីបានទំហំ 64GB។
ទូរស័ព្ទនេះបំពាក់កាមេរ៉ាទំហំ 5MP និងកាមេរ៉ាមុខទំហំ 1.3MP ថតរូបភាព និងវីដេអូរបានច្បាស់។ ក្នុងការចែកចាយឯកសារ ទូរស័ព្ទនេះភ្ជាប់បណ្តាញ LTE WiFi Bluetooth និងប្រើថ្មមានថាមពល 4,200 mAh។ កាន់តែពិសេសជាមួយនឹងដំណើរការរលូន ដោយប្រព័ន្ធដំណើរការ Android 4.4.2 KitKat ។
សូមបញ្ជាក់ថា LG G Pad 8.0 ប្រកាសលក់ដំបូងមានពណ៌ស ពណ៌ផ្សេងទៀតនឹងមានតាមក្រោយ៕
ប្រភព៖ Pad LG