សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិច LG Electronics (LG) បានបញ្ចេញនាឡិការថ្មីប្រើប្រាស់ប្រព័ន្ធដំណើរការ Android។ នាឡិការថ្មី LG Watch Urbane យកលំនាំផលិតតាមម៉ូដែល LG Watch R ដែលជានាឡិការដំបូងបំផុតដែលប្រើអេក្រង់ផ្លាស្ទិក OLED (P-OLED) ដែលបង្ហាញកាលពីខែតុលា ឆ្នាំ 2104 ។
LG Watch Urbane ជានាឡិការថ្មីដែលមានអេក្រង់កាន់តែស្តើងជាងមុនដែលប្រើបានទាំងបុរស នារី។ នាឡិការធ្វើពីលោហះធ្វើពីប្រាក់ និងមាសស្រស់ស្អាតជាងមុន។ LG Watch Urbane មានលក្ខណះពិសេសថ្មី ត្រង់ចំណុចប៉ះអេក្រង់ដែលអាចភ្ជាប់ទៅកាន់ទូរស័ព្ទបានយ៉ាងងាយស្រួល។ ការភ្ជាប់ទៀតសោតវាមានសមត្ថភាពភ្ជាប់ជាមួយឧបករណ៍ប្រើប្រព័ន្ធដំណើរការ Android 4.3 ឡើងទៅ។
Watch Urbane មាន sensor ប្រភេទ photoplethysmography (PPG) ដែលអាចគណនាតម្លៃចលនាបេះដូងរបស់មនុស្ស និងភាគរយនៃលំហាត់ប្រាណបានថែមទៀតផង។ កាន់តែពិសេស ម៉ូដែលនេះមានសមត្ថភាពប្រើ Always-On mode ដែលអាចបង្ហាញម៉ោងលើអេក្រង់ ហើយថែមទាំងអាចសន្សំសំចៃថ្មបានថែមមួយកម្រិតទៀត។ លោក Juno Cho ជាអគ្គនាយកក្រុមហ៊ុន LG Electronics Mobile Communications Company បានឱ្យដឹងថា “LG Watch Urbane នាឡិការដៃដែលប្រើហើយមិនប៉ះពាល់ ឬមានឥទ្ធិពលលើស្បែក។
លក្ខណះពិសេសខុសគេ ម៉ូដែលផ្សេងត្រង់ នាឡិការដៃនេះ LG Watch Urbane ប្រើប្រាស់ប្រព័ន្ធដំណើរការ Android ប្រព័ន្ធខួរក្បាលប្រភេទ Qualcomm Snapdragon 400 ល្បឿន 1.2GHz ។ ផ្ទៃអេក្រង់ធំ ភ្លឺច្បាស់ងាយស្រួលមើលទំហំ 1.3-អ៊ីង ប្រើថ្មមានសមត្ថិភាព 410mAh ។ កាន់តែពិសេសនាឡិការដៃនេះ មានបច្ចេកវិទ្យាសម្រាប់ការពារការជ្រៀតទឹក និងធូលី។
ស្មាតឧបករណ៍នេះមានអង្គចងចាំទំហំ 4GB និង 512 MB (Ram)។ ម៉ូដែលនេះ នឹងនាំមកនូវជម្រើសពីរពណ៌ មាស និងប្រាក់៕
អត្តបទប្រែសម្រួល៖ក លក្ខិណា
អាន៖
ចូលប្រើប្រាស់ Account របស់យើង ត្រូវប្រយ័ត្នគ្រប់ពេល
ប្រភព៖LG