ក្រុមហ៊ុន Huawei បានធ្វើឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ លេចចេញជារូបរាងសម្រាប់អតិថិជនរបស់ខ្លួន ដោយបង្កើតឱ្យមានកម្មវិធីជប់លៀងសប្បាយៗមួយ ហៅថា «ជួបតារាចម្រៀងក្នុងដួងចិត្តអ្នក» ដើម្បីផ្តល់ឱកាសឱ្យប្រិយមិត្តអ្នកគាំទ្រទាំងឡាយ បានជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតផលិតផល Huawei កញ្ញា មាស សុខសោភា កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៥។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តធ្វើនៅផ្សារទំនើបអ៊ីអន ដោយមានការចូលរួមដោយក្រុមអ្នកគាំទ្រជាងហាសិបនាក់ និងអតិថិជនពិសេសមួយក្រុមរបស់ Huawei ដែលបានអបអរសាទរ និងស្រែកហ៊ោកញ្ជ្រៀវចំពោះការសម្តែង និងច្រៀងនូវបទចម្រៀងចំនួនបីបទ របស់កញ្ញា មាស សុខសោភា រួមទាំងការចែកអាវយឺត ដែលមានការចុះហត្ថលេខាពី កញ្ញាផ្ទាល់ និងក្រុមហ៊ុន Huawei ផងដែរ។
ក្រុមអ្នកគាំទ្រទាំងជាងហាសិបនាក់ អតិថិជនពិសេសរបស់ Huawei និងអ្នកសារព័ត៌មាននានា អាចឆ្លៀតយកឱកាសនេះ ថតរូបស៊ែលហ្វីជាមួយកញ្ញា មាស សុខសោភា បាន ខណៈដែលនាងកំពុងសំណេះសំណាលជាមួយពួកគេ។ កញ្ញា មាស សុខសោភា បានលើកឡើងថា៖ «នាងខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលអាចចំណាយពេលវេលានារសៀលនេះជាមួយអ្នកគាំទ្ររបស់ខ្ញុំ។ វាជាអារម្មណ៍ដ៏អស្ចារ្យមួយ ដែលបានទទួលការគាំទ្រដ៏សែនកក់ក្តៅពីពួកគេផ្ទាល់ ហើយនាងខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលអាចអរគុណដល់ពួកគេ សម្រាប់ក្ដីស្រឡាញ់ដែលពួកគេមានចំពោះខ្ញុំ។ ខ្ញុំអាចផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យទាំងនេះ ជាមួយនឹងពួកគេតាមរយៈស្មាតហ្វូន Huawei របស់ខ្ញុំ ហើយខ្ញុំពិតជាមិនអាចរង់ចាំក្នុងការចែករំលែករូបថត និងវីដេអូទាំងនេះតាមអនឡាញន៍ទេ»។
Huawei Honor 6 Plus ត្រូវបានបំពាក់ដោយកាមេរ៉ាពីរក្នុងទូរស័ព្ទតែមួយ។ ក្នុងនោះ Honor 6 Plus ត្រូវបានគេប្រសិទ្ធនាមឱ្យថា King Of Night-Shot ដែលអាចថតបានច្បាស់ទោះបីកម្រិតពន្លឺទាប ដោយភ្ជាប់នឹងមុខងារដ៏ឆ្លាតវៃ អាចជួយកាត់ភាពព្រាលៗ បន្ថែមពណ៌ រួមនិងពន្លឺ ធ្វើឱ្យអ្នកនឹងប្លែកភ្នែកថា ដូចកំពុងប្រើជាមួយនឹងកាមេរ៉ាអាជីពដែរ។ Honor 6 Plus មានប្រព័ន្ធចាប់រូបភាពភ្លឺច្បាស់ និងពិតជាអស្ចារ្យសម្រាប់ការថតរូបស៊ែលហ្វី បំពាក់មុខងារ (All focus) ថតរូបស្អាត (Best Photos) បច្ចេកវិទ្យាថតរូបច្បាស់ពេលយប់ (Super low light) ទោះបីជាខ្សោយពន្លឺ ឬកុងពន្លឺ នៅតែថតរូបបានច្បាស់ដូចថ្ងៃ ឬឃើញនឹងភ្នែក។ សម្បកខាងក្រៅ ត្រូវបានស្រោបលម្អដោយបន្ទះកញ្ចក់ភ្លឺរលោងមាន៦ស្រទាប់ ដែលធន់នឹងការធ្លាក់ធម្មតា ឬឆ្កូត តាមរយៈការទម្លាក់ ឬបាញ់គ្រាប់កាំភ្លើងខ្យល់។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei កម្ពុជា បានមានប្រសាសន៍ថា៖ «ស្មាតហ្វូន Huawei 6 Plus និង Huawei G7 ប្រភេទស៊ីមពីរ គឺជាកំពូលស្មាតហ្វូនដ៏អស្ចារ្យ ដែលនឹងចូលវាយលុកទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេរបស់ពិភពលោក ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងជាក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនលំដាប់លេខ៣ ក្នុងប្រទេសកម្ពុជា និងលេខ២របស់ពិភពលោក យើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការណែនាំដល់អ្នកប្រើប្រាស់នៅកម្ពុជា នូវស្វាតហ្វូនដែលមានលក្ខណៈពិសេស និងគុណភាពកម្រិតអន្តរជាតិ ដូចជា Huawei P8, Huawei X2, Huawei Mate 8, Huawei Honor 4x, Huawei G Play mini, Huawei M2, និង Huawei T1 ។ នៅប៉ុន្មានខែខាងមុខនេះ អតិថិជនកម្ពុជានឹងមានជម្រើសជាច្រើនលើម៉ូដែល និងតម្លៃដ៏គួរឱ្យទាក់ទាញជាមួយនឹងការរចនាម៉ូដ ដែលច្នៃប្រឌិតឡើងនៅក្នុងប្រទេសលោកខាងលិច ហើយផលិតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងការអភិវឌ្ឍ ដ៏ធំជាងគេនៅទូទាំងពិភពលោក។»
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei មានការផ្តល់ជូនពិសេសៗ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជា ប្រើប្រាស់អ៊ីនធើណេតកម្រិត 4G ស្មើនឹង ៤៨.០០០ មេកាបៃដោយឥតគិតថ្លៃពេញមួយឆ្នាំ (1 ខែ ចំនួន 4G ដោយមិនគិតថ្លៃ ក្នុងរយៈពេលពេល 1 ឆ្នាំ) ទូរស័ព្ទចេញដោយឥតគិតថ្លៃ ប្រើស៊ីមនៅក្នុងប្រព័ន្ធដូចគ្នាពេញមួយឆ្នាំដោយឥតគិតថ្លៃ (1 ខែ ចំនួន 10 USD ដោយមិនគិតថ្លៃ ក្នុងរយៈពេលពេល 1 ឆ្នាំ) ទទួលបានស៊ីមកាតដោយឥតគិតថ្លៃជាមួយនឹងលេខពិសេស និង៥ដុល្លារសម្រាប់ប្រើប្រាស់ក្រៅប្រព័ន្ធ សម្រាប់រាល់ការទិញស្មាតហ្វូន Huawei G7 ស៊ីមមួយ, G7 ស៊ីមពីរ, Honor 6, Honor 6 Plus, X2, Honor 4X, M2 និង Mate 7 ដោយគិតចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានបញ្ចប់ទៅ ដោយមានការផ្តល់រង្វាន់ជូនចំពោះអ្នកឈ្នះទាំងបី នៃការប្រកួតថតរូបស៊ែលហ្វី តាមហ្វេសប៊ុករបស់ក្រុមហ៊ុន Huawei ហើយតំណាងប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដែលបានផ្តោតការចាប់អារម្មណ៍ សរសេរចុះផ្សាយពីការរីកចម្រើន និងព័ត៌មានអំពីក្រុមហ៊ុន Huawei ក៏មានឱកាសឈ្នះរង្វាន់ធំៗដូចជា Huawei G7, Huawei G620 និង Huawei 520 រួមទាំងរង្វាន់លួងចិត្តជា បាសប្លូធូសជាច្រើនទៀត។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុនក៏បានប្រគល់ទូរស័ព្ទស៊េរីថ្មី Huawei Honor 6 plus 1 គ្រឿងដល់កំពូលតារាចំរៀង មាស សុខសោភា និង លោក Nick ជានាយកក្រុមហ៊ុន Kampuchea Republic ដែលជាក្រុមហ៊ុនជំនាញថតរូបក្នុងកម្មវិធីពេលល្ងាច ឬពេលយប់។ លោក Nick បាន បង្ហាញពីក្តីរំភើបថា៖ «ខ្ញុំមិនដែលនឹកស្មានថា មានស្មាតហ្វូនណា ដែលបំពាក់កាមេរ៉ា ដូចកាមេរ៉ាអាជីពដែលខ្ញុំធ្លាប់ប្រើកន្លងមកនោះទេ»៕