ក្រុមហ៊ុន Huawei បានដាក់បង្ហាញ Huawei Honor 6 កាលពីខែកញ្ញា ឆ្នាំ2014 ប៉ុន្តែឥឡូវវាត្រូវបានដាក់លក់លើវ៉ិបសាយ Flipkart ជាមួយការបញ្ចុះតម្លៃមកត្រឹម267.58ដុល្លារ (បញ្ចុះ 47 ដុល្លារពីតម្លៃចាស់)។
លក្ខណៈពិសេសមួយចំនួនដែល Honor 6 នាំមកជាមួយ៖
– បំពាក់អេក្រង់ប្រភេទ Corning Gorilla Glass full HD 445 ppi
– ប្រព័ន្ធដំណើការ HiSilicon Kirin 920 octa core
– អង្គចងចាំទំហំ 3GB (RAM) និងថាសផ្ទុកទិន្ន័យទំហំ 16GB
– កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ13 មេហ្គាភិចសែល មាន dual-LED flash
– មានសមត្ថភាពថ្ម 3100 mAh ចាក់វីដេអូរបាន13 ម៉ោង ចាក់បទចម្រៀងរួមជាមួយលេងអ៊ិនធើណេតបាន 56 ម៉ោង