ព័ត៌មានបែកធ្លាយពីស្មាតហ្វូន Samsung Galaxy Note 5 មានជាហូហែរ ប៉ុន្តែនៅមានអាថ៌កំបាំងតូចមួយទៀតដែលមិនទាន់មានការបកស្រាយ។ Samsung Galaxy Note 5 ត្រូវបានរចនាឡើងមកមានបួនព័ណ៌ ខ្មៅ ប្រាក់ មាស និងស។ ទន្ទឹមជាមួយនឹងការភ្ជាប់សមត្ថភាពថ្មី ម៉ូដែលនេះក៏បានដកជើងកាតចេញ microSD card slot ដោយភ្ជាប់ UFS 2.0 ជំនួសវិញ។
លក្ខណៈសម្បត្តិដែលត្រូវបានផ្លាស់ប្តូរ ឬដកចេញ៖
– បានប្រើប្រព័ន្ធដំណើរការ chipset របស់ខ្លួនប្រភេទ all-in-one Exynos 7422 ដោយឈប់នាំចូលពីគេប្រភេទ all-in-one Exynos 7422
– ប្រព័ន្ធដំណើរការខួរក្បាលទំហំ 64-bit octa-core CPU, GPU, RAM
– ថាសផ្ទុកទិន្ន័យ និងជើងម៉ូឌឹមប្រភេទ Shannon LTE ជារបស់ Samsung ផលិត ដោយមិននាំចូលពីក្រៅ
– Exynos 7422 ជំរុញឱ្យ Galaxy Note 5 មានគុណភាពបង្ហាញវីដេអូរ 2K ប៉ុន្តែអាច support ដល់កម្រិត4K ដែលប្រើ chipset ប្រភេទ Exynos 7430 chipset
– Galaxy Note 5 ពុំមានភ្ជាប់ជើងកាត microSD card slot ប៉ុន្តែជំនួសដោយបណ្តាញបច្ចេកវិទ្យា UFS 2.0 គ្រប់គ្រងមេម៉ូរ៉ីមានប្រសិទ្ធភាពជាង eMMC 5.0 solution ដែលដំណើរការក្នុងកាត SD
សរុប មកស្មាតហ្វូន Samsung Galaxy Note 5 ជាម៉ូដែលមួយក្នុងចំណោមត្រកូល Note ដំបូងគេដែលភ្ជាប់ UFS 2.0 និងពុំមានភ្ជាប់ ជើងកាត microSD card slot៕