ក្រុមហ៊ុន Huawei មានឈ្មោះបោះសម្លេងយ៉ាងខ្លាំងទាំងក្នុងប្រទេសកម្ពុជា និងប្រទេសដែលមានបណ្តាញបច្ចេកវិទ្យាទំនើបផ្សេងទៀត ក្នុងនោះស្មាតហ្វូនរបស់ Huawei តែងតែនាំមកនូវគុណភាព និងសមត្ថភាពខ្ពស់ដែលអ្នកបានប្រើហើយពេញចិត្តតែម្តង។ ថ្មីៗនេះក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូនថ្មីនៅប្រទេសចិនជាប្រភេទស្មាតហ្វូនភ្ជាប់បណ្តាញ 3G។
ថ្ងៃទី 21 ខែកក្កដា ក្រុមហ៊ុន Huawei បានបង្កើត Press Conference នៅប្រទេសចិនបង្ហាញស្មាតហ្វូនថ្មីម៉ាក Huawei Honor 4A។ Huawei Honor 4A បំពាក់អេក្រង់ទំហំ 5-អ៊ីង (720×1280 pixels) ភ្ជាប់ RAM ទំហំ 2GB ។
Huawei Honor 4A មានលក្ខណៈប្រហាក់ប្រហែលស្មាតហ្វូន Honor 4C ដែលបានបង្ហាញក្នុងខែមេសាឆ្នាំមុន។ ប៉ុន្តែអ្វីដែលថ្មីនោះ Huawei Honor 4A ពិសេសជាងត្រង់ វាបំពាក់កាមេរ៉ាទំហំ 8-ភិចសែល និងភ្ជាប់កាមេរ៉ាមុខទំហំ 2-មេហ្គាភិចសែល និងមានមេម៉ូរ៉ីទំហំ 8GB ដោយពុំមានកាតសម្រាប់ថែមមេម៉ូរ៉ីខាងក្រៅទេ។
ក្រោយពីបង្ហាញជាសាធារណៈហើយក្រុមហ៊ុនកំពុងរៀបគម្រោងចែកចាយស្មាតហ្វូនថ្មីៗនេះទៅតាមប្រទេសនានាដែលគាំទ្រស្មាតហ្វូនរបស់ខ្លួន៕
អាន៖ក្រុមហ៊ុន HUAWEI បង្កើត FAN CLUB ជាផ្លូវការ និងដំណើរការការប្រកួត HUAWEI CUTE GIRL & BOY 2015