ទូរស័ព្ទជំនាន់មុខដែលឈានមុខជាងគេបន្តិចក្នុងប្រទេសកម្ពុជាគឺ Nokia ប៉ុន្តែដោយសារបច្ចេកវិទ្យាដុះដាលយ៉ាងឆាប់រហ័សបានធ្វើឱ្យក្រុមហ៊ុន Nokia បោះបង់ការផលិតទូរស័ព្ទ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីអ្នកប្រើប្រាស់ទូរស័ព្ទនៅក្នុងប្រទេសកម្ពុជាជាច្រើននៅតែបន្តគាំទ្រទូរស័ព្ទមួយចំនួនរបស់ក្រុមហ៊ុន Nokia ដែលបានបន្សល់។
នៅលើវ៉ិបសាយលក់ទូរស័ព្ទ ក៏ដូចជាហាងលក់ទូរស័ព្ទនានាតាមទីផ្សារ គេឃើញមានការដាកលក់ទូរស័ព្ទមួយចំនួនរបស់ក្រុមហ៊ុន Nokia ហើយអ្នកប្រើប្រាស់ក៏បានសួរកទិញប្រើប្រាស់ផងដែរ។ ម៉ូដែល Nokia 105, Nokia 107, Nokia 108, Nokia 112, Nokia 140, Nokia 215, Nokia 220, Nokia 225 នៅតែមានវត្តមាន និងទទួលបានការគាំទ្រដដែលពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូន ព្រោះទូរស័ព្ទនេះធន់ ហើយកាន់ថ្មជាដើម។
ទោះបីជាក្រុមហ៊ុន Nokia បានបោះបង់ការផលិតទូរស័ព្ទក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានប្តូរមកផលិត VR ដែលមានលក្ខណៈពិសេសបំពាក់ និងផ្ជាប់មុខងារទំនើបៗដើម្បីស្រោចស្រង់ក្រុមហ៊ុនឡើងវិញផងដែរ៕
រូបភាព៖ នីកា
អានអត្ថបទថ្មីៗ៖ក្រុមហ៊ុន HUAWEI បង្ហាញ HONOR 7I កាន់តែទាក់ទាញ