Gear Fit បានរចនាឡើងមិនត្រឹមតែសម្រាប់ពេលហាត់នោះទេ វាក៏អាចពាក់បានសម្រាប់ស្ថានភាពណាក៏បាន ទាំងយប់ទាំងថ្ងៃ។ អេក្រង់កោងរបស់វាបានបង្កើតភាពស្និតស្នាលនៅលើដៃរបស់អ្នក ហើយអ្នកក៏អាចផ្លាស់ប្តូរខ្សែនាឡិកាជាច្រើនពណ៌ផងដែរ។
Gear Fit មិនមែនជានាឡិកាតាមដានសុខភាពធម្មតាដែលអ្នកដឹងនោះទេ។ អ្នកអាចប្រើវាដើម្បីមើលអ៊ីម៉ែល មើលសារនិង alerts ផ្សេងៗនៅលើអេក្រង់ 1.84 អ៊ីញ Super AMOLED ដែលអ្នកអាចរក្សាការ update ខណៈអ្នកកំពុងហាត់ប្រាណ។ អ្នកក៏អាចបិទការទទួលហៅចូលឬ alerts ផ្សេងៗដោយគ្រាន់តែប៉ះវាបន្តិច ហើយអ្នកក៏អាចរៀបចំការ alerts ដោយខ្លួនឯងផ្ទាល់ផងដែរ។
វាបានភ្ជាប់ជាមួយ Mobile S Health Partner ដែលមានមុខងារតាមដានសកម្មភាពរបស់អ្នក ពិសេសការងារប្រចាំថ្ងៃរបស់អ្នក។ មុខងារតាមដានចង្វាក់បេះដូងរបស់អ្នក នាឡិកា Gear Fit នឹងនៅក្បែរអ្នកជានិច្ចដើម្បីធ្វើឲ្យអ្នកទទួលបានសុខភាពល្អជានិច្ច។
ប្រភព៖ samsung