ឧបករណ៍របស់ក្រុមហ៊ុន Apple ពីមួយជំនាន់ទៅមួយជំនាន់កាន់តែមានសមត្ថភាពខ្ពស់ iPhone iPhone 4 iPhone 5 iPhone 6 និងមានម៉ូដែល S រួមជាមួយ Plus កាន់តែសម្បូរបែបពីក្រុមហ៊ុន Apple ដែលសុទ្ធសឹងមានលក្ខណៈប្រកួតប្រជែងលំដាប់ពិភពលោក ហើយស្អែកនេះ ក្រុមហ៊ុននឹងបញ្ចេញម៉ូដែលទំនើបចំនួនបីគ្រឿងដែលអ្នកទន្ទឹងរង់ចាំ។
ថ្ងៃស្អែក ក្រុមហ៊ុន Apple នឹងបង្ហាញឧបករណ៍ទំនើបទាំងបីម៉ូដែលរបស់ខ្លួនជាផ្លូវការ និងចាប់ផ្តើមចែកចាយជាបន្តបន្ទាប់ទូទាំងសាកលលោក។
ម៉ូដែលដែលក្រុមហ៊ុន Apple គ្រោងនឹងបញ្ចេញនៅព្រឹកស្អែកមាន៖
– iPhone 6s
– iPhone 6s Plus
– iPad Pro
iPhone 6s
ប្រើថ្មនិយាយបាន 14 ម៉ោង ចាក់ចម្រៀងបាន 50 ម៉ោង Stand by បាន 250 ម៉ោង។ អេក្រង់ទំហំ 4.7 អ៊ីង ប្រើ Ram 1GB ភ្ជាប់កាមេរ៉ាទំហំ 12Mp កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។
iPhone 6s Plus
ប្រើថ្មនិយាយបាន 24 ម៉ោង ចាក់ចម្រៀងបាន 80 ម៉ោង Stand by បាន 384 ម៉ោង។ អេក្រង់ទំហំ 5.5 អ៊ីង ប្រើ Ram 2GB ភ្ជាប់កាមេរ៉ាទំហំ 12Mp កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល៕
អត្ថបទ៖ លក្ខិណា
អានអត្ថបទថ្មីៗ៖ HUAWEI MATE S កំពូលអេក្រង់ច្បាស់ FHD AMOLED បង្កើតក្តីស្រឡាញ់ គ្រាន់តែប៉ះលើកដំបូង! (VIDEO)