ភ្នំពេញ (ថ្ងៃទី 10 កញ្ញា ឆ្នាំ 2015)–គិតមកដល់ថ្ងៃនេះ ការសម្ពោធលក់ផលិតផលទូរស័ព្ទដៃស៊េរីចុងក្រោយរបស់ក្រុមហ៊ុនអេឡិចត្រូនិចយក្សសាមសុងទើបតែបាន ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅមើលគេហទំព័រអេឡិចត្រូនិចអន្តរជាតិធំៗ វិញបានចុះផ្សាយរៀបរាប់យ៉ាងច្រើនសន្ធឹកសន្ធាប់អំពីមតិយោបល់ជុំវិញការប្រើប្រាស់ទូរស័ព្ទដៃ Galaxy Note 5។
បើនិយាយពីលក្ខណៈសម្បត្តិនៃទូរស័ព្ទដៃ Galaxy Note 5 លោកអ្នកប្រាកដជាបានស្គាល់ខ្លះៗរួចមកហើយ ប៉ុន្តែលោកអ្នកចង់ដឹងដែរថាតើគេហទំព័រល្បីៗសរសេរអ្វីខ្លះ អំពី Galaxy Note 5?
គេហទំព័រ International Business Times ដែលមានទីតាំងនៅអាមេរិចបានដាក់ចំណង់ជើងធំៗថា សាមសុង Galaxy Note 5 បានផ្តួល HTC, One M9 និង iPhone 6 Plus ជាមួយនឹងថ្មទូរស័ព្ទដែលប្រើបានយូរ។ សាមសុង Galaxy Note 5 អាចឲ្យអ្នកប្រើ និយាយរហូតដល់ទៅ៩ម៉ោងនិង១១នាទី ដោយមិនបារម្ភថាថ្មអាចអស់ពេលកំពុងនិយាយទូរស័ព្ទ។
ចំណែកឯ គេហទំព័រ ZDNet ដែលផ្តោតបច្ចេកវិទ្យាថ្មី ក៏បានលើកយកនូវលក្ខណៈពិសេសរបស់ទូរស័ព្ទមួយនេះដោយបរិយាយថា សាមសុង Galaxy Note 5 មាន លក្ខណៈពិសេស ១០យ៉ាង ដែលធ្វើឲ្យវាក្លាយជាទូរស័ព្ទល្អបំផុតសំរាប់អ្នកជំនួញ។ វាប្រៀបបាននឹងកុំព្យូទ័រដ៏តូចមួយដែលរឹងមាំហើយអ្នកអាចកាន់នៅក្នុងដៃ ព្រមទាំង មានកម្មវិធីល្អៗជាច្រើន។
ស្របពេលជាមួយគ្នានេះដែរ គេហទំព័រ CNET របស់អាមេរិចបានផ្តោតសំខាន់ ទៅលើប៊ិច S Pen ដោយរៀបរាប់ថាសាមសុង Galaxy Note 5 ជាទូរស័ព្ទដែលល្អគ្រប់យ៉ាងទំាងអស់ ហើយជាទូរស័ព្ទតែមួយគត់ដែលអ្នកអាចសរសេរដោយដៃ ព្រមទាំងមានរូបរាងគួរឲ្យទាក់ទាញនិងរឹងមាំបំផុត ហើយអាចថតរូបភាពមានគុណភាពខ្ពស់។
គេហទំព័រមួយនេះក៏បានរៀបរាប់បន្ថែមទៀតថា ការធ្វើពិសោធន៍របស់ DisplayMate បានបង្ហាញថា Galaxy Note 5 មានអេក្រង់ច្បាស់ល្អបំផុតដែលគ្មានទូរស័ព្ទ អាចធ្វើដូច។ អតិថិជនតែងតែចង់បាននូវទូរស័ព្ទដែលមានអេក្រងធំ ប៉ុន្តែគុណភាពរបស់អេក្រងកាន់តែសំខាន់ជាងនេះទៅទៀតដោយសារតែវាអាចឲ្យយើងមើលអក្សរច្បាស់ រូបភាពក៏អាចមើលបានទោះបីជានៅក្រោមពន្លឺថ្ងៃឬក៏ក្នុងលក្ខខណ្ឌបែប ណាក៏ដោយ។
ចំណែកឯនៅក្នុងប្រទេសកម្ពុជាវិញ គេហទំព័រនៃទស្សនាវដ្តីអេឡិចត្រូនិចបានលើក យកមុខងារ៨យ៉ាងរបស់សាមសុង Galaxy Note 5 ដែលទូរស័ព្ទ iPhone 6 Plus មិនអាចធ្វើបាន។ លក្ខណៈពិសេសទាំងនោះរួមមាន៖ (1) ប៊ិក S Pen ដែលមាន មុខងារកាន់តែឆ្លាតវៃ (2) មុខងារវាស់ចង្វាក់បេះដូងដែលត្រូវបានតម្លើងរួចជា ស្រេចនៅលើទូរស័ព្ទ (3) មុខងារដែលអ្នកប្រើប្រាស់អាចបញ្ជូនវីដេអូរកម្រិត Full HD 1080p ពីកាម៉េរាទៅកាន់ Youtube ដោយផ្ទាល់ (4) បច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ (5) Screenshot គេហទំព័របានពេញទាំងអស់តែម្តង (6) Samsung Pay ដែលអាចស្កែន Credit Card បានគ្រប់ប្រភេទខុសពី Apple Pay អាចដំណើរការបានតែជាមួយនឹងឧបករណ៍ដែលមានបំពាក់បន្ទះ NFC តែប៉ុណ្ណោះ (7) កញ្ចក់អេក្រង់ Quad-HD Super AMOLED របស់ Galaxy Note 5 អាចបង្ហាញរូបភាពបានក្នុងកម្រិត 1440 x 2560p និង (8) ចុងក្រោយនោះគឺ SideSync ដែលជាមុខងារថ្មីមួយអាចឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរទិន្នន័យទៅវិញទៅមករវាងទូរស័ព្ទនិងកុំព្យូទ័រពពួក Mac និង Windows ខណៈពេល ដែលទូរស័ព្ទ iPhone ក៏អាចដំណើរការជាមួយបានដែរ។
កាលពីដើមខែនេះ គេក៏ឃើញជនល្បីៗជាច្រើនបានបញ្ចេញចំណាប់អារម្មណ៍មកលើ ទូរស័ព្ទសាមសុង Note 5 ។ អ្នកសរសេរប្លុកជនជាតិអូស្រ្តាលី Nadia Fairfax បាននិយាយតាមរយៈវីដេអូដែលមានចំណងជើង «A Moment of Note» ថា «ខ្ញុំពេញ ចិត្តជាមួយនិង S Pen ជាងគេ។ ខ្ញុំអាចធ្វើកំណត់ហេតុប្រជុំយ៉ាងសាមញ្ញ ព្រមទាំងកែររូបភាពដោយងាយ។ ខ្ញុំក៏អាចកត់ត្រាដោយមិនចាំបាច់បើកទូរស័ព្ទផងដែរ។»
ខណៈពេលដែលអ្នកដឹកនាំរឿង Joseph Germani មកពីម៉ាឡេស៊ីបាននិយាយថា៖ «ក្នុងនាមជាអ្នកផលិតភាពយន្ត ខ្ញុំតែងតែព្យាយាមថតវីដេអូថ្មីជាច្រើន ហើយសាមសុង Galaxy Note 5 អាចឲ្យខ្ញុំថតបានវីដេអូស្អាតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ »
សាមសុង Galaxy Note 5 ត្រូវសម្ពោធជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី២២ សីហា កន្លងទៅនេះ។ ឥលូវអ្នកអាចស្វែងទូរស័ព្ទដ៏ទំនើបមួយនេះនៅក្នុងហាងទូរស័ព្ទជា ច្រើន។ តើអ្នកមានទូរស័ព្ទសាមសុង Galaxy Note 5 នេះប្រើហើយឬនៅ?