ក្រុមហ៊ុន Sony បានបង្ហាញកាមេរ៉ា Cybershot RX1R II ដែលមានទំហំចាប់រូបភាពកាន់តែធំ។ វាជាកាមេរ៉ាអ៊ុបទិកដំបូងបង្អស់ដែលមាន filter ទាបបំផុតដែលអាចថតរូបបានដោយប្រើ low pass filter បិទ ឬបើក។
Cybershot RX1R II ជាកាមេរ៉ាប្រើlow pass filter ដំបូងបង្អស់ ដែលអាចឱ្យអ្នកថតរូបជ្រើសរើស និងកំណត់ឱ្យរូបភាពច្បាស់ខ្លាំង (filter turned off) ឬបន្ថយកម្រិតរូបភាព (filter turned on)។ អ្នកថតរូបអាចប្រើ modes ដែល Off’, ‘Standard’ ឬ ‘High’ អាស្រ័យលើករចូលចិត្តរបស់ខ្លួន។ Sony RX1R II ភ្ជាប់កាមេរ៉ាទំហំ 42.4MP ប្រើ full-frame sensor ជាមួយនឹង pass filter អ៊ុបទិកកម្រិតទាបបំផុត។ Sony RX1R II មានប្រវែង 35mm f/2 និងភ្ជាប់ជាមួយ len ប្រភេទ Zeiss Sonnar T។ ចង្កោម shift ring ផ្តោតលើវិត្ថុបានកាន់តែជិតក្នុងចំងាយ 14cm។ លើសពីនេះវាមាន 9-blade ក្នុង len shutter រួមជាមួយល្បឿន flash sync 1/2000 second ។
ក្រុមហ៊ុន Sony បានអះអាងថា AF system មានល្បឿនលឿន 30% ជាង RX1R។ កញ្ចក់កាមេរ៉ាមានទំហំ 3អ៊ីង និងកម្រិតម៉ត់1.2 លាន ប្រើអេក្រង់ប្រភេទ LCD។ លើសពីនេះវាថែមទាំងអាចប្រើជាមួយបណ្តាញ NFC និង Wi-fi ដើម្បីបញ្ចូនរូបថត និងភ្ជាប់ថត៕
អត្ថបទ៖លក្ខិណា
អានអត្ថបទ៖ PROJECT VALLEY គម្រោងស្មាតហ្វូនបត់របស់SAMSUNG