ក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី 3 ពិភពលោក Huawei ផ្ដល់ប្រូម៉ូសិនពិសេសផ្ទួនៗ ដើម្បីអបអរការប្រគុំតន្ត្រី JESSEI J កាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2015 បុណ្យណូអែល និងចូលឆ្នាំសកលខាងមុខ។
នៅក្នុងការប្រគុំតន្រ្តីដ៏គគ្រឹងគគ្រេងដែលមានការចូលរួមពីកំពូលតារាចម្រៀងរបស់ចក្រភពអង់គ្លេស JESSEI J នៅកោះពេជ្រនេះ អតិជនមិនត្រឹមតែទទួលបានភាពរីករាយពីការសម្ដែងបទចម្រៀងលំដាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Huawei ស៊េរីថ្មីៗបំផុតជាច្រើនគ្រឿងដូចជា៖ P8 max, P8 Gold, P8 Lite Gold, X2, Honor 6 Plus។
លើសពីនេះ អតិថិជនក៏អាចទិញស្មាតហ្វូន Huawei ដែលមានដាក់លក់នៅក្នុងការប្រគុំតន្រ្តី ក្នុងតម្លៃពិសេស ដែលមានការថែមជូនរបស់ថែមយ៉ាងច្រើនប្រភេទផងដែរ។ របស់ថែមអាចមានដូចជា៖ កាសប្លូធូស ដងសែលហ្វី Bluetooth Speaker ស្រោម មេម៉ូរីកាត កាតាប មួក អាវយឺត និងរបស់ថែមផ្សេងៗទៀត។
ក្រៅពីប្រូម៉ូសិនពិសេសនៅក្នុងការប្រគុំតន្ត្រីនេះ ក្រុមហ៊ុនស្មាតហ្វូន Huawei ក៏បានផ្ដល់ជូនប្រូម៉ូសិនពិសេសដើម្បីអបអរបុណ្យណូអែល និងចូលឆ្នាំសកលផងដែរ។ ហើយប្រូម៉ូសិននេះ ធ្វើឡើងចាប់ពីថ្ងៃទីនេះរហូតដល់ថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2015 ហើយអតិថិជនដែលទិញ ស្មាតហ្វូន Huawei មួយគ្រឿង នឹងទទួលបានតម្លៃពិសេស និងរបស់ថែម 4 យ៉ាងផ្សេងគ្នា តាមម៉ូដែលនីមួយៗ។
គួរបញ្ជាក់ថាប្រូម៉ូសិនបុណ្យណូអែល និងចូលឆ្នាំសកលរបស់ Huawei មានតែនៅហាងទូរស័ព្ទនៅរាជធានីភ្នំពេញណាដែលមានបុគ្គលិកផ្នែកលក់របស់ Huawei និងនៅតាមហាងដែលមានស្ដង់ Huawei តែប៉ុណ្ណោះ។