តាមរបាយការណ៍ថ្មីបំផុតបានបញ្ជាក់ថា ពេលនេះក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងកំពុងផលិតនូវស្មាតហ្វូន Samsung Galaxy A9 Pro ដែលមានលេខកូដAM-A9100 ហើយមានគោលបំណងដំបូងដើម្បីវាយលុកចូលក្នុងទីផ្សាររបស់ប្រទេសចិនមុនគេ។
របាយការណ៍ដដែលបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung ពេលនេះកំពុងផលិតនូវផ្នែក Hardware ថ្មីៗ។ Samsung Galaxy A9 Pro អាចនឹងមានអេក្រង់ទំហំ 6 អ៊ីងជាមួយនឹងថ្មដែលមានថាមពល 4,000 mAh ។ កាលពីខែមុននេះ Samsung ទើបតែបង្ហាញនូវ Galaxy A9 ដែលដាក់លក់នៅក្នុងប្រទេសចិនដែលមានតម្លៃខ្ទង់ 490 ដុល្លារអាមេរិច៕