អ្នករចនាស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដែលធ្លាប់រចនា iPhone 6c បានត្រលប់មករចនាស្មាតហ្វូន iPhone 7 ជាថ្មីម្តងទៀត។
ការរចនា iPhone 7 នាំមកសមត្ថភាពមានដូចជា៖
បំពាក់កាមេរ៉ាទំហំ 13 MP ជាមួយកាមេរ៉ាមុខទំហំ 8 MP
ស្មាតហ្វូននេះនឹងផ្តល់សមត្ថភាពផ្ទុកទិន្ន័យបីប្រភេទ 16, 32, 64 ឬថែមមេម៉ូរ៉ីក្រៅបាន 128 GB
ប្រើឈីប Apple A9 របស់ខ្លួន រួមជាមួយ M9
អង្គចងចាំទំហំ 2 GB (RAM)
ប្រើ GPU ប្រភេទ PowerVR GX6650
និងប្រើថ្មមានសមត្ថភាព 1950 mAh battery
ផ្នែកខាងមុខមានបន្ទះកញ្ចក់មួយដែលពេញលេញភ្ជាប់ដល់គែមលោហៈ។ សម្រាប់ Speaker មានរាងតូចជាងមុនហើយត្រូវបានបំពាក់នៅផ្នែកខាងស្ដាំនៃ ។ ម៉ូដែលព័ណ៌មាសត្រូវបានរចនាផ្សេង ដោយប៊ូតុង Home គឺអណ្តែតប៉ះវាសម្រាប់ដំណើរការ មិនមែនចុចជាប៉ូតុងទៀតទេ ហើយមើលទៅវាដូចជាត្រូវបានបំបែកចេញពីអេក្រង់មេរបស់វាចឹង។
រូបភាពប៉ុន្មានសន្លឺកមើលហើយភ្លឹកនឹងការរចនារូបរាង iPhone 7 នឹកស្មានមិនដល់៖
អត្ថបទ៖ លិណា
ទាញយកដោយឥតគិតថ្លៃ៖ http://www.phonecity.com.kh/2016/01/07/phonecity-magazine-new-issue-183-for-january-2016/