ការរចនាម៉ូដដ៏ល្អឥតខ្ចោះ
នាឡិកាឆ្លាតវៃដ៏ស្រស់ស្អាត Gear S2 Classic ត្រូវបានផលិតឡើងមកជាមួយនឹងវិចារណញ្ញាណកាន់តែពិសេស និងរូបរាងដ៏ទាក់ទាញល្អឥតខ្ចោះ។ Gear S2 មានមុខនាឡិការរលើបរលោង បង្ហាញម៉ោងយ៉ាងប្រសើរបំផុត ស៊ីវិល័យ និងបច្ចេកវិទ្យាទំនើបថ្មីៗបំផុត។ ភាពលេចធ្លោរបស់មុខនាឡិកា និងរំលេចជាមួយខ្សែដៃស្បែករឹតតែធ្វើឱ្យលោកអ្នកចង់ពាក់វាជានិច្ចគ្រប់ពេលវេលា គ្រប់ទីកន្លែង។
Gear S2 Classic មានពីរជម្រើសសម្រាប់ទៅតាមចំណង់ចំណូលចិត្តនោះគឺ 18K Rose Gold Plated និង Platinum Plated ។
បច្ចេកវិទ្យាថ្មីៗ
នាឡិកា Gear S2 Classic កាន់តែមានមុខងារកាន់តែប្រសើរឡើងក្នុងការឆែកមើលអាកាសធាតុនៅក្នុងតំបន់ និងក្រៅតំបន់ ការតាមដានចង្វាក់បេះដូង ការឆ្លើយតបសារ ការចាក់ចម្រៀង និងកិច្ចការជាច្រើនទៀតនៅក្នុងវិធីដ៏ឆ្លាតវៃបំផុត។
នៅលើ Gear S2 Classic អ្នកអាចធ្វើការបង្វិលកងមុខនាឡិកា ការប៉ះបញ្ជានៅលើអេក្រង់ Touchscreen និងការចុចទៅលើប៊ូតុង Home ឬ Back ត្រលប់ថយក្រោយបានថែមទៀត។