បន្ទាប់ពីស្មាតហ្វូន Galaxy S7 និង S7 Edge បានទទួលជោគជ័យផ្នែកលក់យ៉ាងខ្លាំងកន្លងមក ពេលនេះព័ត៌មានជាច្រើនអំពីស្មាតហ្វូន Samsung Galaxy Note 7 ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់មកដែរ។ Galaxy Note 7 ត្រូវបានគេដឹងថា វានឹងមានរូបរាងតូចជាងមុនបន្តិច ហើយថែមទាំងងាយកាន់ថែមទៀតផង។
ប្រភពពត៌មានខ្លះបញ្ជាក់ថា Galaxy Note 7 អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 2 សីហាខាងមុខនេះ។ ពេលនេះ យើងនឹងធ្វើការបង្ហាញពីលក្ខណៈសំខាន់ទាំង 7 យ៉ាងដែលអ្នកប្រើប្រាស់គួរតែសន្សំលុយដើម្បីទិញស្មាតហ្វូនទំនើបមួយនេះ៖
១. វាបំពាក់នូវមុខងារមិនជ្រាបទឹក
២. វាប្រើប្រាស់នូវអេក្រង់កោងអាចមើលបានច្បាស់ល្អគ្រប់ជ្រុង
៣. វាប្រើប្រាស់នូវ USB-C Port
៤. វាប្រើប្រាស់នូវ Note UX សម្រាប់ប្រើជាមួយ S Pen
៥. តម្លៃសមរម្យ
៦. វាប្រើប្រាស់ពណ៌ថ្មីមួយទៀតគឺ Blue Coral
៧. វាអាចនឹងប្រើប្រាស់នូវកញ្ចក់ Gorilla Glass 5 ដំបូងគេបំផុត